ពី Fan ក្លាយជាគូដណ្ដឹង! អនាគតកូនក្រមុំ អ៊ួង សូរិយា ទម្លាយពាក្យក្នុងចិត្តយ៉ាងមានក្ដីសុខ ក្រោយភ្ជាប់ពាក្យ
លោក អ៊ួង សូរិយា ម្ចាស់បទ «នឹកអូនបានត្រឹមស្រមៃ» បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ និង រំភើបជំនួស ដែលទីបំផុតលោកបានបើកចំហគូអនាគតជាសាធារណៈ។ គូដណ្ដឹងរបស់លោក សូរិយា មានឈ្មោះថា Hunii Vannisa ដោយយោងតាមគណនីហ្វេសប៊ុកមានឈ្មោះថា «Thach Vuthy» ត្រូវបានគេស្គាល់ថាជាឪពុករបស់ខាងស្រី បានបង្ហោះរូបភាពជុំគ្រួសារសាច់ញាតិទាំងសងខាង ក្នុងពិធីភ្ជាប់ពាក្យរបស់កូនៗកាលពីពេលថ្មីៗនេះ។
យ៉ាងណាមិញ នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៣ នេះ គូដណ្ដឹងរបស់លោក អ៊ួង សូរិយា បានបង្ហោះសារយ៉ាងចាក់ដោត ទៅកាន់លោក ដែលធ្លាប់ជា Idol ក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា ៖ «Idol មែន! តែពេលខ្លះ Fan ក៏ខ្មឺតដែរ ទាល់តែអ៊ីចឹងបានឈប់ខ្មឺត។ អរគុណ Idol ដែលផ្ដល់កិត្តិយស និង ភាពច្បាស់លាស់ឱ្យ Fan»។
មិនតែប៉ុណ្ណោះ ស្រីស្អាត Vannisa ក៏បានបង្ហោះរូបភាពបន្ថែមក្នុង Story ទៀតថា ៖ «មនុស្សស្រឡាញ់យើងពិត និង មនុស្សដែលគ្រាន់តែនិយាយថាស្រឡាញ់យើង វាខុសគ្នា»៕