ញាក់សាច់! ផ្ទះដែល Nadech សាងសង់កាលពី ៤ ឆ្នាំមុន សម្រាប់រស់នៅជាមួយ Yaya មានតម្លៃនឹកស្មានមិនដល់
ការរង់ចាំរយៈពេល ១២ ឆ្នាំរបស់អ្នកគាំទ្រពិតជាមិនខកឡើយ ដោយគូស្នេហ៍ដ៏ស័ក្ដិសម Yaya និង អ្នកកំលោះ Nadech បានបំពេញបំណងខ្លួនឯង និង អ្នកគាំទ្រហើយ ដោយប្តូរឈ្មោះពីសង្សារក្លាយជាគូដណ្តឹងជាផ្លូវការ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៣។
បើតាមការបញ្ជាក់ពីអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់តារាប្រុសរូបនេះ កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ បានបង្ហើបឱ្យដឹងថា ផ្ទះថ្មីរបស់តារាប្រុស Nadech តាមពិតទៅបានសាងសង់យូរមកហើយ។ កាលនោះ យោងតាមប្រភពដដែល សម្រាប់តម្លៃក្នុងការសាងសង់ផ្ទះមួយនេះ គឺតារាប្រុស Nadech ចំណាយអស់ដល់ទៅ ១ ៨៣៤ ៨៦៣ ដុល្លារឯណោះ។
មួយវិញទៀត តារាប្រុស Nadech ធ្លាប់បានលើកឡើងថា ផ្ទះមួយខ្នងនេះ លោកមិនចង់ឱ្យអ្នកទាំងអស់គ្នាហៅថា ផ្ទះរបស់លោកតែម្នាក់នោះទេ លោកចង់ឱ្យនិយាយថា ផ្ទះគ្រួសារ ព្រោះពេលដែលលោក និង Yaya រៀបការរួច ខាងស្រីក៏ត្រូវមកនៅផ្ទះនេះ។ ដូច្នេះ Yaya ក៏ជាសមាជិកគ្រួសារ ហើយក៏ជាម្ចាស់ផ្ទះមួយខ្នងនេះដែរ៕