(វីដេអូ) នាងតូច អ៊ែលលី បានធូរស្រាលភ្លាម ឈរច្រៀងខារ៉ាអូខេធ្វើទឹកមុខក្រមិចក្រមើមគួរឱ្យក្រឺត
នៅប៉ុន្មានថ្ងៃមុន ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានសកម្មភាពរបស់គ្រួសារតារាកំប្លែង ផន សុផារី ប្រាកដជាបានជ្រាបនូវរឿងរ៉ាវមានជនអនាមិកបង្កើតគណនីក្លែងក្លាយប្រមាថអាយុជីវិតរបស់នាងតូច អ៊ែលលី មិនខាន ដែលស្របពេលនោះ នាងតូច ក៏បានក្ដៅខ្លួន ធ្លាក់ខ្លួនឈឺព្យួរសេរ៉ូមទៀតផង។
យ៉ាងណាមិញពេលនេះ កុមារីពូកែលេងទឹកមុខ អ៊ែលលី បានជាសះស្បើយពីជំងឺហើយ ហើយថ្មីៗនេះ អ្នកនាង ផន សុផារី ទើបតែបង្ហោះវីដេអូស្ដែងពីសកម្មភាពកូនស្រីពៅកំពុងកាន់មៃក្រូហ្វូនច្រៀងខារ៉ាអូខេ ជាមួយទឹកមុខក្រមិចក្រមើមគួរឱ្យក្នាញ់បំផុត។
ងាកទៅអ្នកគាំទ្រវិញ ក្រោយឃើញនាងតូច អ៊ែលលី មានព្រលឹងព្រលះ មានសុខភាពល្អឡើងវិញ គេក៏ឃើញមានការបញ្ចេញយោបល់ជូនពរជាច្រើនដល់នាងតូច។ សូមទស្សនាវីដេអូ ៖