(វីដេអូ) រំភើបជំនួស! វៃហាំង តាមមើលថែ យូប៊ីន យកចិត្តទុកដាក់បំផុតពេលវះកាត់ជើង
ថ្មីៗកន្លងទៅនេះ មហាជន ជាពិសេសអ្នកគាំទ្ររបស់តារាសម្ដែងស្រី ស៊ីន យូប៊ីន បានបង្ហាញការព្រួយបារម្ភខ្លាំងចំពោះនាង ក្រោយបានទទួលដំណឹងថានាងមានបញ្ហាសុខភាព ដែលបានទៅសម្រាកព្យាបាលនៅប្រទេសថៃមួយរយៈ។
យ៉ាងណាមិញ ខណៈកំពុងឈឺនោះដែរ តារាសម្ដែងស្រីរូបនេះ ក៏បានធ្វើឱ្យមហាជនចាប់អារម្មណ៍សរសើរ និង មោទកភាពខ្លាំងចំពោះនាង ដែលស៊ូទៅបំពេញការងារទាំងឈឺជើងជិះរទេះរុញផង ប្រើឈើច្រត់ផង ចូលរួមកម្មវិធីធំៗនៅប្រទេសកូរ៉េ និង បារាំង។
ក្នុងពេលបំពេញការងារដ៏ធំទាំងឈឺជើងនោះ កញ្ញា ស៊ីន យូប៊ីន ក៏បាននិយាយរៀបរាប់ក្នុងវីដេអូឡាយរបស់ខ្លួន ដែលបានឱ្យដឹងពីមូលហេតុដែលជើងរបស់នាងឈឺខ្លាំងត្រូវជិះរទះរុញបែបនេះ ដោយសារតែនាងជួបបញ្ហាបន្តិចបន្តួចពេលថត គឺកំហុសបច្ចេកទេសទាក់ទងនឹងការថត ដែលធ្វើឱ្យនាងមានរបួសជើងខាងឆ្វេង បាក់ឆ្អឹងជំនី ប្រេះឆ្អឹងភ្លៅ ដោយពេលនោះនាងត្រូវធ្វើការវះកាត់បន្ទាន់រយៈពេល ៧ ម៉ោង ហើយស្ថានភាពជើងរបស់នាងកំពុងស្ថិតក្នុងដំណាក់កាលព្យាបាលនៅឡើយរហូតឆ្អឹងជាប់គ្នាវិញ ត្រូវការពេលយូរខែទៀត។
ដោយឡែក ថ្មីៗនេះ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងទៀតចំពោះ ស៊ីន យ៊ូប៊ីន ខណៈបានឃើញប្អូនស្រីរបស់នាង ទម្លាយវីដេអូមួយពេលនាងត្រូវវះកាត់ជើង មានមនុស្សពិសេសចាំមើលថែគ្រប់សព្វបែបយ៉ាង ដែលជាគូស្នេហ៍បណ្ដូលចិត្តរបស់នាងគឺលោក ខាត់ វៃហាំង បានតាមមើលថែយកចិត្តទុកដាក់ចំពោះនាងបំផុត ពេលដែលនាងសម្រាកព្យាបាលនៅប្រទេសថៃប្រមាណជាង ១០ ថ្ងៃនោះ៕