(វីដេអូ) ស្វីតមិនចាញ់ក្មេង! តារាកំប្លែង គ្រត និង ស្វាមី ច្រៀងលេងសាសងគ្នាដូចកំលោះក្រមុំ
តារាកំប្លែងជើងចាស់ អ្នកនាង គ្រត ថ្មីៗនេះ បានបង្ហាញជីវិតគ្រួសារយ៉ាងមានសុភមង្គលជាមួយនឹងស្វាមីសំណព្វចិត្ត បង្ហោះនៅលើគណនីហ្វេសប៊ុក កំពុងទទួលបានការចាប់អារម្មណ៍ពីបណ្ដាមហាជនអ្នកគាំទ្រ។
តាមរយៈវីដេអូខ្លីដែលតារាកំប្លែងជើងចាស់ គ្រត បង្ហោះនៅលើគណនីហ្វេសប៊ុកនោះ បានបង្ហាញពីសកម្មភាពសាមញ្ញៗពេលប្ដីប្រពន្ធអ្នកទាំងពីរកំពុងធ្វើដំណើរកម្សាន្តទៅតាមខេត្តជាមួយគ្នា ប្រៀបដូចជាកំលោះក្រមុំដែលសាសងគ្នា មានទាំងច្រៀង និង ពាក្យសម្ដីសាសង ស្ដែងពីសុភមង្គលក្នុងជីវិតគ្រួសារយ៉ាងពេញទំហឹង។
លើសពីនេះ តារាកំប្លែង គ្រត ក៏បាននិយាយប្រាប់អ្នកគាំទ្រតាមរយៈវីដេអូដដែលនោះថា ស្វាមីរបស់អ្នកនាងមានសម្បុរខ្មៅពិតមែន ប៉ុន្ដែទឹកចិត្តល្អសស្អាត មានចិត្តធម៌ចំពោះប្រពន្ធកូនណាស់ ហើយតារាជើងចាស់រូបនេះថែមទាំងលើកឡើងទៀតថា ពួកគេនឹងរស់នៅជាមួយគ្នាដល់ចាស់ព្រេងចាស់ព្រឹទ្ធទៀតផង។ សូមទស្សនាវីដេអូ ៖