(វីដេអូ) អ្នកគាំទ្រចង់កើតខ្យល់ ពេលឃើញតារាស្រី Pin ហូបសត្វហ៊ីងយ៉ាងទំនងដោយមិនញញើត
កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Pin Kejmanee ព្រមទាំងមិត្តភក្តិបាននាំគ្នាទៅហូបអាហារនៅហាងមួយកន្លែងដែលជាម្ហូបបែបជនបទស្រុកស្រែរបស់ប្រជាជនថៃ ដែលមានសម្លត្រពាំង បុកល្ហុង ឡាប បុកក្តាម ជើងមាន់បំពង ចង្រិតបំពង ត្រីស្រែបំពង រួមនឹងអាហារស្រុកស្រែជាច្រើនមុខទៀត។
ជាមួយនឹងអាហារដ៏ច្រើនពោរពាសនេះ បានធ្វើឱ្យតារាស្រី Pin រួមនឹងមិត្តភក្តិបរិភោគដោយក្តីសុខខ្លាំង ជាពិសេសមុខម្ហូបនីមួយៗសុទ្ធសឹងតែទំនងឆ្ងាញ់ទាំងអស់ តែប្លែកអ្វីមានម្ហូបមួយមុខដែលអ្នកគាំទ្រឃើញមានការភ្ញាក់ផ្អើល នោះគឺសម្លសត្វហ៊ីង។
តារាសម្ដែងស្រី Pin បានបង្ហាញសម្លសត្វហ៊ីងមួយចាន និង ការហូបយ៉ាងឆ្ងាញ់របស់នាងបង្ហោះឡើងលើបណ្ដាញសង្គមអ៊ីនស្តាក្រាមដែលនាំឱ្យមហាជនមួយចំនួនធំឃើញហើយហាក់ស្រងាកចិត្ត និង មានអ្នកខ្លះបញ្ចេញមតិចង់ខ្យល់គរថែមទៀតផង៕