ស្រឡាញ់គ្នា ១២ ឆ្នាំ ទីបំផុត Youtuber រូបសង្ហា Raven Blaze និង គូស្នេហ៍ប្រកាសរៀបការហើយ
រយៈពេលច្រើនឆ្នាំមកហើយ ដែលអ្នកគាំទ្រ Youtuber ប្រុសរូបសង្ហា លោក Raven Blaze ចង់ឃើញលោក និង គូស្នេហ៍ដឹកដៃគ្នាចូលរោងការតាមប្រពៃណី ដោយកន្លងមកមានសំណួរជាច្រើនចោទសួរទៅពួកគេថា តើថ្ងៃណាទើបពួកគេទាំងពីរសម្រេចចិត្តចូលរោងការ។
ក្រោយស្រឡាញ់ទាក់ទងដឹងចិត្តថ្លើមគ្នាអស់រយៈពេល ១២ ឆ្នាំ ទីបំផុតនៅយប់ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៣ លោក Raven Blaze បានប្រកាសដំណឹងល្អដែលអ្នកគាំទ្រទន្ទឹងរង់ចាំអស់ជាយូរខែឆ្នាំនោះហើយ ពោលគឺលោក និង គូស្នេហ៍រូបស្រស់ នឹងដឹកដៃគ្នាចូលរោងការនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៣ ឆាប់ៗខាងមុខនេះ។
ខណៈកំពុងជិតក្លាយជាកូនកំលោះ Raven Blaze បានបង្ហោះសារដោយក្ដីរំភើបប្រាប់អ្នកគាំទ្រនៅលើផេកផ្ទាល់ខ្លួនថា ៖ «ទីបំផុតថ្ងៃដែលពួកយើងរង់ចាំជាង ១២ ឆ្នាំបានមកដល់ហើយ ១៨.០៦.២០២៣»។ ការប្រកាសដំណឹងមង្គលរបស់ Youtuber រូបនេះ បានធ្វើឱ្យមហាជនជាច្រើន ជាពិសេសមិត្តភក្ដិជិតស្និទ្ធដែលនៅក្នុងសង្គម Youtube ជាមួយគ្នា បង្ហាញក្ដីរំភើប និងចូលរួមអប់អរសាទរដល់លោក និង អនាគតភរិយាយ៉ាងច្រើនព្រោងព្រាត៕