ដល់-ក! ព្រោះមូលហេតុនេះ ហ្វេន Taylor Swift សុខចិត្តស្លៀកខោទឹកនោមទៅមើលការប្រគំតន្ត្រី
ជាការពិតណាស់ អ្នកគាំទ្ររបស់តារាចម្រៀង Taylor Swift គ្រប់គ្នាបានដឹងហើយថា តែងតែបង្ហាញក្ដីស្រឡាញ់ចំពោះតារាក្នុងដួងចិត្តរបស់ខ្លួន ក្នុងសកម្មភាពប្លែកមិនធ្លាប់ប្រទះ ដូចជាការដាក់លក់របស់ប្លែកៗហួសចិត្តជាដើម។
ដោយឡែកថ្មីៗនេះ មានរឿងរ៉ាវដ៏ហួសចិត្ត និង គួរឱ្យអស់សំណើចថែមទៀតហើយ ដោយលើកនេះ អ្នកគាំទ្ររបស់ម្ចាស់បទ «Love Story» រូបនេះ លេងពួយកើតគំនិតច្នៃប្រឌិតថ្មី ស្លៀកខោទឹកនោមតាមខ្លួន ដើម្បីការពារកុំឱ្យខកបទចម្រៀង ពេលទៅមើលការប្រគំតន្ត្រីរបស់នាង។
ជាក់ស្ដែង តាមរយៈវីដេអូមួយលើ TikTok បានបង្ហាញឱ្យឃើញស្ត្រីជាអ្នកគាំទ្ររបស់ Taylor Swift បានធ្វើការស្លៀកខោទឹកនោម មុនពេលពួកគេទៅមើលការប្រគំតន្ត្រីរបស់តារាក្នុងដួងចិត្តខ្លួន ដែលធ្វើឱ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ព្រោងព្រាត៕