តារាសម្ដែង Chun Woo Hee ទម្លាយអាថ៌កំបាំងមួយរបស់ខ្លួនឯង ជុំវិញក្លិនខ្លួនដែលអ្នកគាំទ្រតែងលើកឡើង
កន្លងទៅ តារាសម្ដែងស្រី Chun Woo Hee ធ្លាប់ត្រូវបានគេរិះគន់ ដោយសារតែការបង្ហាញមោទកភាពចំពោះក្លិនក្រអូបពីធម្មជាតិរបស់នាង រហូតជឿជាក់មិនប្រើទឹកអប់ដើម្បីជំនួយខ្លួនឱ្យមានក្រអូបទៀតឡើយ។
យ៉ាងណាមិញ កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៣ តារាសម្ដែងស្រីវ័យ ៣៦ឆ្នាំរូបនេះ បានចេញមុខនៅលើ YouTube របស់ទស្សនាវដ្ដីម៉ូដ «GQ Korea» ឆ្លៀតក្នុងឱកាសនោះ នាងនិយាយអំពីភាពទាក់ទាញយ៉ាងគួរឱ្យចាប់អារម្មណ៍ដោយបង្ហាញពីស្គ្រីបសម្រាប់រឿងថ្មីដែលនាងកំពុងថតនាពេលបច្ចុប្បន្នគឺ «Delightfully Deceitful»។
ក្នុងនោះដែរ Chun Woo Hee ក៏បាននិយាយអំពីក្រុមការងារថតដែលបានសួរនាងថាមិនដែលប្រើទឹកអប់ទេឬ? ជាងនេះទៅទៀត តារាស្រីរូបនេះបានបង្ហាញនូវភាពជឿជាក់ ដោយនិយាយថា នាងក៏បានឮមហាជនសរសើរពីក្លិនក្រអូបពីធម្មជាតិរបស់នាងដែរ៖ «ខ្ញុំបានឮច្រើនហើយ គេនិយាយអំពីក្លិនខ្លួនក្រអូបរបស់ខ្ញុំ ដូច្នេះខ្ញុំមិនបានប្រើទឹកអប់ទេ»៕