ក្តុកក្តួល! យ៉ុង ចាន់កន្និកា យំសស្រាក់ជូនដំណើរប្តី ចែគេន ជាបងថ្លៃចុងក្រោយ ទៅនៅផ្ទះថ្មី
ភាពឈឺចាប់បណ្ដាលមកពីការបាត់បង់ស្វាមីជាទីស្រឡាញ់របស់អ្នកលក់អនឡាញ ចែគេន ដែលត្រូវជាបងស្រីអតីតតារាចម្រៀង យ៉ុង ចាន់កន្និកា បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម មានក្ដីអាណិតអាសូរដល់រូបនាង និង កូនជាពន់ពេក។
ក្នុងនោះ នៅព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣ ចែគេន ម្ចាស់ហាងកណ្ណិកាសាទ្បន កំពុងចាត់ចែងបញ្ជុះសពស្វាមីតាមប្រពៃណី ដែលមានឈ្មោះថា លោក សំ ករុណា ជាមន្រ្តីប៉ូលិសមួយរូប នៅវត្តអង្គមេត្រី ក្បែរគុកព្រៃស ដោយមូលហេតុនៃការស្លាប់របស់ស្វាមី ចែគេន គឺបណ្ដាលមកពីលោកបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅក្បែរវត្តម្នៀត។
មកដល់ថ្ងៃបញ្ជុះសព លោក សំ ករុណា ស្វាមីរបស់ ចែគេន នៅព្រឹកនេះ អ្នកនាង យ៉ុង ចាន់កន្និកា ត្រូវជាប្អូនថ្លៃ បានបង្ហោះរូបភាព និង សារលាជូនដំណើរបងថ្លៃចូលផ្ទះថ្មីយ៉ាងក្តុកក្តួលថា ៖ «លាហើយបង សូមទៅកាន់សុគិតិភព! ទៅកាន់ផ្ទះថ្មី ទីឋានដែលស្ងប់សុខ។ ជាតិមុខ សូមឱ្យបងអាយុវែង សំណាងល្អ»៕