រំភើបណាស់! គូស្នេហ៍ BL ឆ្លងប្រទេស លុតជង្គង់សុំគ្នារៀបការលើវាលស្មៅដ៏ខៀវស្រងាត់នៅប្រាសាទអង្គរវត្ត ផ្អែមល្ហែមបំផុត
កាលពីពេលថ្មីៗនេះ គូស្នេហ៍បុរសស្រឡាញ់បុរសមួយគូកំពុងតែធ្វើឱ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកក្នុង និង ក្រៅប្រទេសមានការរំភើបចិត្តតាម បន្ទាប់ពីលុតជង្គង់សុំគ្នារៀបការនៅលើទឹកដីអច្ឆរិយៈនាប្រាសាទអង្គរវត្តខេត្តសៀមរាប ប្រទេសកម្ពុជា។
បើយោងតាមសាមីខ្លួនដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះថា «Sarchan Ngorn» បានបង្ហាញអារម្មណ៍រំភើបខ្លាំង ព្រោះលោក និង សង្សារ បានទាក់ទងជាមួយគ្នាអស់រយៈពេល ៣ ឆ្នាំហើយ ។ ក្នុងនោះ ម្ចាស់គណនីរូបនេះក៏មិនធ្លាប់គិតដែរថា លោកអាចនឹងមានថ្ងៃមិត្តប្រុសសុំរៀបការបែបនេះទេ។ អ្វីដែលសំខាន់ស្នេហារបស់អ្នកទាំងពីរ គឺមានការទទួលស្គាល់ពីបងប្អូន ឪពុកម្តាយ ដែលនាំឱ្យលោកសប្បាយចិត្តហួសនឹងថ្លែង។
ដោយឡែក ងាកទៅមើលមហាជនវិញ ក្រោយឃើញទិដ្ឋភាពដ៏ផ្អែមល្ហែមលុតជង្គង់លើវាលស្មៅដ៏ខៀវស្រងាត់នាប្រាង្គប្រាសាទដ៏អស្ចារ្យដែលជាបេះដូងនៃប្រជាជនកម្ពុជាដូចនោះ ម្នាក់ៗបានចូលទៅបញ្ចេញមតិអបអរសាទរ និង ជូនពរឱ្យគូស្នេហ៍ភេទដូចគ្នាមួយគូនេះឱ្យមានតែសេចក្តីសុខសុភមង្គល៕