មិនគួរសោះ! កន្លះខែមុនទើបបណ្តើរគ្នាយ៉ាងផ្អែម ស្រាប់តែពេលនេះ អៀ ម៉េងលិ ប្រកាសមិនអាចបន្តស្នេហ៍នឹងសង្សារសង្ហាបានទៀត
ចំពោះចំណងស្នេហ៍រវាងតារាសម្ដែងស្រីសាច់សខ្ចី អៀ ម៉េងលិ និង សង្សាររូបសង្ហាឈ្មោះ Royce Hy បានក្លាយជាគូស្នេហ៍ដែលឆក់បានការចាប់អារម្មណ៍តាមដានខ្លាំងពីមហាជន ជាមួយនឹងជីវិតស្នេហាដ៏ផ្អែមល្ហែមរបស់អ្នកទាំងពីរ។
ស្រាប់តែថ្មីៗនេះ លើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រី អៀ ម៉េងលិ កំពុងធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ខណៈនៅសុខៗក៏បានឃើញនាងបង្ហោះរូបភាពជាមួយគូស្នេហ៍ ភ្ជាប់នឹងសារនិយាយទៅកាន់គូស្នេហ៍ដោយប្រើពាក្យបញ្ចប់ ហាក់បង្ហាញពីចំណងស្នេហ៍របស់អ្នកទាំងពីរកំពុងដើរដល់ផ្លូវបំបែកគ្នា។ ក្នុងនោះ អៀ ម៉េងលិ បានសរសេរទី ១ ថា ៖ «បញ្ចប់ត្រឹមនេះ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ មូលហេតុមិនចុះសម្រុងគ្នា @royce hy»។
ក្នុងនោះ បន្ទាប់ពីបង្ហោះសារទី ១ មិនបានប៉ុន្មាន មុននេះ អៀ ម៉េងលិ បានបន្ថែមសារច្បាស់ៗលើហ្វេសប៊ុកជាថ្មី ដោយនាងបានសរសេរឱ្យដឹងថា ៖ «បញ្ចប់ត្រឹមនេះ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ មូលហេតុមិនចុះសម្រុងគ្នា @royce hy មិនមែនមានអ្នកទី ៣ ទេ»។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រគូស្នេហ៍របស់កញ្ញា អៀ ម៉េងលិ ក៏កំពុងតែហាក់មានការសោកស្តាយផងដែរ ដែលចំណងស្នេហ៍ដ៏ផ្អែមល្ហែមរបស់នាងបានដើរមកដល់ផ្លូវបែកបាក់យ៉ាងនេះ ព្រោះកន្លងទៅថ្មីៗគេឃើញកញ្ញា អៀ ម៉េងលិ និង លោក Royce Hy ទើបតែបណ្តើរគ្នាយ៉ាងផ្អែមល្ហែមកាលពីបិទព្រឹត្តិការណ៍ស៊ីហ្គេមប្រមាណជិតកន្លះខែមុនសោះ៕