ភ្ញាក់ផ្អើល! សុខៗ អៀ ម៉េងលិ ប្រើពាក្យបញ្ចប់ត្រឹមនេះទៅគូស្នេហ៍ថ្មី ដូចស្នេហាមិនអាចបន្ត
ចំពោះចំណងស្នេហ៍រវាងតារាសម្ដែងស្រីសាច់សខ្ចី អៀ ម៉េងលិ និង សង្សាររូបសង្ហាឈ្មោះ Royce Hy បានក្លាយជាគូស្នេហ៍ដែលឆក់បានការចាប់អារម្មណ៍តាមដានខ្លាំងពីមហាជន ជាមួយនឹងជីវិតស្នេហាដ៏ផ្អែមល្ហែមរបស់អ្នកទាំងពីរ។
ដោយឡែក ស្រាប់តែថ្មីៗនេះ លើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រី អៀ ម៉េងលិ កំពុងធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ខណៈនៅសុខៗក៏បានឃើញនាងបង្ហោះរូបភាពជាមួយគូស្នេហ៍ ភ្ជាប់នឹងសារនិយាយទៅកាន់គូស្នេហ៍ដោយប្រើពាក្យបញ្ចប់ ហាក់បង្ហាញពីចំណងស្នេហ៍របស់អ្នកទាំងពីរកំពុងដើរដល់ផ្លូវបំបែកគ្នា។ ក្នុងនោះ អៀ ម៉េងលិ បានសរសេរថា ៖ «បញ្ចប់ត្រឹមនេះ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ មូលហេតុមិនចុះសម្រុងគ្នា @royce hy»។
យ៉ាងណាមិញ ត្រឹមតែសារខ្លីរបស់តារាស្រីរូបនេះ ក៏ពុំទាន់បានបញ្ជាក់ឱ្យដឹងច្បាស់ថានាង និង សង្សារ ពិតជាបានបញ្ចប់ចំណងស្នេហ៍ពិតមែន ឬយ៉ាងនោះទេ តែបើងាកទៅមើលអ្នកគាំទ្រវិញ បាននាំបញ្ចេញមតិរៀងៗខ្លួន ដោយមួយចំនួនបានលើកទឹកចិត្ត ម៉េងលិ និង មួយចំនួនទៀតសោកស្ដាយបើសិនជាពួកគេរកាំរកូសពិតមែន៕