(វីដេអូ) អីយ៉ាស់! RavenBlaze និង គូស្នេហ៍ ទំនងមានដំណឹងល្អឆាប់ៗ ក្រោយធ្លាយវីដេអូស្លៀកឈុតកូនក្រមុំកូនកំលោះ
គូស្នេហ៍ Content Creator ២ រូប គឺលោក RavenBlaze និង កញ្ញា Yaya គឺជាគូស្នេហ៍មួយកំពុងតែទទួលបានការគាំទ្រពីសំណាក់យុវវ័យបច្ចុប្បន្ន ដោយសារតែភាពផ្អែមល្ហែម ព្រមទាំងការតស៊ូអំណត់ព្យាយាមទាំងក្នុងជំនួញ និង ស្នេហាដែលពួកគេតែងបង្ហាញ ក្នុងបណ្ដាញសង្គមជារឿយៗ។
ជាមួយគ្នានោះ ថ្មីៗនេះអ្នកគាំទ្រជាច្រើនផ្ទុះការចាប់អារម្មណ៍ទៅលើគូស្នេហ៍នេះ បន្ទាប់ពីឃើញគណនី Tiktok របស់កញ្ញា Yaya បានបង្ហោះវីដេអូថតជាមួយនឹងលោក RavenBlaze ដែលអ្នកទាំងពីរស្លៀកជាមួយនឹងឈុតរៀបការបែបប្រពៃណី ធ្វើឱ្យអ្នកតាមដានពួកគេគិតថា អ្នកទាំង ២ កំពុងតែថតរូប Pre-Wedding។
លើសពីនេះទៅទៀតនោះ ថ្មីៗនេះយោងតាមគណនីហ្វេសប៊ុករបស់ Yaya មានឈ្មោះថា YaYa Shushi ក៏បានចែករំលែកបន្តពីផេកមួយមាន Caption ថា ៖ «ស្រឡាញ់បងដល់បេះដូងលែងលោត» ហើយកញ្ញាក៏បាន Mention ម្ចាស់ចិត្តពោលគឺឈ្មោះលោក RavenBlaze ភ្ជាប់ជាមួយនឹងកូន Emoji បេះដូងក្នុងផុសមួយនោះផងដែរ។
ជាមួយនឹងការបង្ហោះបែបនេះពីម្ចាស់សាមីខ្លួន ធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនសង្ឃឹមថា គូស្នេហ៍ Content Creator វ័យក្មេង ២ រូបនេះ នឹងមានដំណឹងល្អក្នុងពេលឆាប់ៗនេះ៕ ចុចទីនេះ ដើម្បីទស្សនាវីដេអូ