រយៈពេល ៨ ឆ្នាំមកនេះ ផលិតកម្មរស្មីហង្សមាស រកឃើញម្ចាស់ពាន ១៨ រូប
មហាជនអ្នកគាំទ្រវិស័យសិល្បៈបានជ្រាបហើយពី ស្ថានីយទូរទស្សន៍ឈានមុខគេក្នុងប្រទេសកម្ពុជា ហង្សមាស HDTV និង រស្មីហង្សមាស HDTV ដែលតែងតែបាននាំយកកម្មវិធីទូរទស្សន៍ល្បីៗលំដាប់ពិភពលោកជាច្រើននៅលើពិភពលោកមកផលិតសម្រាប់សិល្បៈកម្ពុជាជាបន្តបន្ទាប់។
ពិតណាស់ រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ហង្សមាស បានរៀបចំកម្មវិធីប្រកួតប្រជែងជាច្រើនទាំងលើផ្នែកវិស័យចម្រៀង និងប្រកួតលើសមត្ថភាពផ្សេងៗ ដើម្បីស្វែងរកធនធានដែលមានសមត្ថភាពពិតប្រាកដក្នុងវិស័យសិល្បៈ និងទទួលបានពានរង្វាន់ប្រចាំកម្មវិធី ដែលអាចឈរលើវិស័យនេះមានឈ្មោះបោះសំឡេងខ្លាំងផងដែរ។
ជាក់ស្ដែង តាមរយៈការប្រឡងប្រជែងជ្រើសរើសក្នុងកម្មវិធីលំដាប់ពិភពលោកនីមួយៗ បើគិតមកដល់ពេលនេះ ហង្សមាស បានស្វែងរកឃើញម្ចាស់ជ័យលាភីរហូតដល់ទៅ ១៨ រូបហើយ។ ក្នុងនោះរួមមាន៖
១. ប៊ុត សីហា
លោក ប៊ុត សីហា ជាម្ចាស់ជ័យលាភីក្នុងកម្មវិធី The Voice Cambodia រដូលកាលទី ១ ដែលលោកបានលើកពានកម្មវិធីលំដាប់ពិភពលោកនេះនៅអំឡុងឆ្នាំ ២០១៦។
២. នី រតនា
លោក នី រតនា បានក្លាយជាម្ចាស់ពានក្នុងកម្មវិធី Cambodian Idol រដូវកាលទី ១ ដែលលោកធ្វើការប្រឡង និងទទួលបានជ័យលាភីក្នុងកម្មវិធីលំដាប់ពិភពលោកនេះក្នុងអំឡុងឆ្នាំ ២០១៦។
៣. យឿន ពិសី
លោក យឿន ពិសី ជាម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រឡងសមត្ថភាពលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី ១ ដែលលោកទទួលបានពានរង្វាន់ក្នុងកម្មវិធីនេះនៅអំឡុងឆ្នាំ ២០១៥។
៤. ធែល ថៃ
លោក ធែល ថៃ ជាម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី ២ ដែលលោកធ្វើការប្រឡងប្រជែង និងទទួលបានពាននេះនៅអំឡុងឆ្នាំ ២០១៦។
៥. ដួង វីរៈសិទ្ធ
លោក ដួង វីរៈសិទ្ធ ជាម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រឡងតារាចម្រៀងអាជីព I Am a Singer Cambodia រដូវកាលទី ១ ដែលលោកបានប្រឡងក្នុងអំឡុងឆ្នាំ ២០១៦។
៦. ឈិន ម៉ានិច្ច
កញ្ញា ឈិន ម៉ានិច្ច ជាម្ចាស់ពានក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ២ ដែលកញ្ញាបានប្រឡងប្រជែងនៅអំឡុងឆ្នាំ ២០១៧។
៧. ពេជ្រ ថៃ
លោក ពេជ្រ ថៃ បានក្លាយជាម្ចាស់ពានក្នុងកម្មវិធីប្រឡងចម្រៀងកុមារ The Voice Kid Cambodia រដូវកាលទី ២ ដែលបានប្រឡងប្រជែងក្នុងអំឡុងឆ្នាំ ២០១៧។
៨. គ្រី ថៃពៅ
លោក គ្រី ថៃពៅ ជាម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៣ ដែលប្រឡងប្រជែងនៅអំឡុងឆ្នាំ ២០១៨។
៩. ទេព ពិសិដ្ឋ
លោក ទេព ពិសិដ្ឋ ទទួលបានពានក្នុងកម្មវិធីប្រឡងចម្រៀងកុមាររដូវកាលទី ២ ដែលធ្វើការប្រឡងប្រជែងកាលពីអំឡុងឆ្នាំ ២០១៨។
១០. ចាន់ សុបញ្ញា
លោក ចាន់ សុបញ្ញា ជាម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រឡងចម្រៀង X-Factor Cambodia រដូវកាលទី ១ ដែលបានប្រឡងកាលពីឆ្នាំ ២០១៩។
១១. ភឿន សុភាព
លោក ភៀន សុភាព បានក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រឡងចម្រៀងកុមារ Cambodian Idol Junior ក្នុងរដូវកាលទី ១ ដែលប្រឡងប្រជែងនៅឆ្នាំ ២០១៩។
១២. ចំរើន សុភ័ក្ដ្រ
កញ្ញា ចំរើន សុភ័ក្ដ្រ ជាម្ចាស់ពានក្នុងកម្មវិធី The Mask Singer Cambodia រដូវកាលទី ១ ដែលបានធ្វើការប្រឡងប្រជែងនៅអំឡុងឆ្នាំ ២០១៩។
១៣. វី ឌីណែត
កញ្ញា វី ឌីណែត បានក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រឡងតារាចម្រៀងអាជីព I Am a Singer Cambodia រដូវកាលទី ២ ដែលបានប្រឡងនៅអំឡុងឆ្នាំ ២០២១។
១៤. សួ វិចិត្រ
លោក សួ វិចិត្រ គឺជាម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រឡងចម្រៀង Beat The Best Cambodia រដូវកាលទី ១ ដែលទើបតែធ្វើការប្រឡងប្រជែងនៅដើមឆ្នាំ ២០២២ កន្លងទៅនេះ។
១៥. លីម តិចម៉េង
លោក លីម តិចម៉េង គឺជាម្ចាស់ជ័យលាភីក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ ដែលទើបតែបញ្ចប់ការប្រឡងប្រជែងនៅចុងខែសីហា ឆ្នាំ ២០២២ ថ្មីៗកន្លងទៅនេះផងដែរ។
១៦. ឌី សូនីត្តា
អ្នកនាង ឌី សូនីត្តា ទើបតែក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធី I Am a Singer Cambodia រដូវកាលទី ៣ ដែលបានប្រឡងប្រជែងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ។
១៧. សារុំ បញ្ញាស័ក្ដិ
កុមារា សារុំ បញ្ញាស័ក្ដិ ទើបតែក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី ៣ ដែលបានប្រឡងប្រជែងវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ។
១៨. រុំ ណារ៉ង
លោក រុំ ណារ៉ង ដែលទើបទទួលបានជ័យលាភីក្នុងកម្មវិធីប្រឡងចម្រៀងថ្មី DUE Festival Cambodia រដូវកាលទី ១ ដែលបានប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅរាត្រីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៣ នេះ៕