Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 ក្ដៅៗ! តារាចម្រៀង ខេម បង្ហោះវីដេអូនិយាយពីអារម្មណ៍ពិត ពេលឃើញការបញ្ចេញមតិរបស់មហាជនលើបណ្តាញសង្គម
តារា

ក្ដៅៗ! តារាចម្រៀង ខេម បង្ហោះវីដេអូនិយាយពីអារម្មណ៍ពិត ពេលឃើញការបញ្ចេញមតិរបស់មហាជនលើបណ្តាញសង្គម

អត្ថបទដោយ​៖ Vathey ឧសភា ២៦, ២០២៣

ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងផ្ទុះការចាប់អារម្មណ៍នូវវីដេអូប្រមាណជិត ៩ នាទី របស់តារាចម្រៀងសំឡេងស្អក លោក ខេម ដែលបានចេញមកបញ្ចេញយោបល់បង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនពាក់ព័ន្ធការបញ្ចេញមតិរបស់មហាជននៅលើបណ្តាញសង្គម។

លោក ខេម បានលើកឡើងថា លោកមិនមែនជាបុគ្គលដែលពូកែនិយាយស្តីអ្វីច្រើននោះទេ ប៉ុន្តែលើកនេះលោកចង់បង្ហាញអារម្មណ៍របស់ខ្លួននៅលើបណ្តាញសង្គមដែរ។ ជាងនេះទៅទៀត តារាចម្រៀងសំឡេងស្អករូបនេះបានបន្តថា មួយរយៈនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក តែងតែមានរឿងកើតឡើងជាបន្តបន្ទាប់ អស់ពីរឿងមួយចូលរឿងមួយ។

លោក ខេម ក៏បានបញ្ជាក់ដែរថា ៖ «…នៅក្នុងបណ្តាញសង្គមមួយនេះ មហាជនមានសិទ្ធិស្មើគ្នាក្នុងការបញ្ចេញមតិរៀងៗខ្លួន​ តែខ្លះលោកឃើញថាល្អ ហើយខ្លះក៏មិនល្អ ហើយការដែលបញ្ចេញមតិមកមិនល្អនោះ គឺច្រើនតែមិនបានគិត។ ជាងនេះទៅទៀត មិនថាតែរឿងរ៉ាវអ្វីទេនៅលើបណ្តាញសង្គម បើសិនជាបងប្អូនណាម្នាក់ចូលទៅបញ្ចេញមតិមិនល្អនោះ ពាក្យនោះអាចនឹងសម្លាប់ទឹកចិត្តរបស់គេ សម្លាប់ក្តីស្រមៃរបស់គេ និង សម្លាប់អនាគតរបស់គេបានទៀតផង…»។

ចង់ដឹងលោក ខេម រៀបរាប់លម្អិតបែបណាសូមទស្សនាវីដេអូខាងក្រោម ៖

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់