Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 ថាមែនៗ! អ្នកគាំទ្រចាប់បានភស្ដុតាងច្បាស់ៗថា ពេជ្រ សិរីរ័ត្ន និង អេឡិច ចាន់ត្រា អាចលើសពីមិត្ត
តារា

ថាមែនៗ! អ្នកគាំទ្រចាប់បានភស្ដុតាងច្បាស់ៗថា ពេជ្រ សិរីរ័ត្ន និង អេឡិច ចាន់ត្រា អាចលើសពីមិត្ត

អត្ថបទដោយ​៖ បេប៊ី មិថុនា ១០, ២០២៣

មួយរយៈចុងក្រោយនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសប្រិយមិត្តដែលតែងតាមដានជីវិតឯកជនរបស់អ្នកសិល្បៈ ហាក់នាំគ្នាចាប់អារម្មណ៍កាន់តែខ្លាំងទៅលើសកម្មភាពស្និទ្ធស្នាលរវាងពិធីការិនីរូបស្រស់ ពេជ្រ សិរីរ័ត្ន និង តារាចម្រៀង អេឡិច ចាន់ត្រា ដោយមានការសង្ស័យថា ពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នា។

ជាការពិត តារាប្រុសស្រីដ៏ស័ក្ដិសមមួយគូនេះ កាន់តែបង្ហាញភាពស្និទ្ធស្នាលផ្អែមល្ហែមដាក់គ្នាខ្លាំងឡើងរាល់ថ្ងៃ ហើយតែងបណ្ដើរគ្នាទៅណាមកណាសឹងមិនឃ្លាតមួយជំហាន លើសពីនេះ ពួកគេតែងចែករំលែកភាពល្អូកល្អិនដូចគូស្នេហ៍នោះ បង្ហោះនៅលើបណ្ដាញសង្គមជារឿយៗ តែទោះជាបែបនេះ ទាំង អេឡិច ចាន់ត្រា និង អ្នកនាង ពេជ្រ សិរីរ័ត្ន បានត្រឹមហៅគ្នាថាមិត្តៗប៉ុណ្ណោះ។

ដោយឡែកស្រាប់តែនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ អ្នកនាង ពេជ្រ សិរីរ័ត្ន បានបង្ហោះរូបថតទាក់ទាញមួយប៉ុស្ដិ៍នៅលើហ្វេសប៊ុក ហើយដាក់ Caption ចង់មានស្នេហា។ ភ្លាមនោះ ស្រាប់តែតារាចម្រៀង ករុណា ពេជ្រ ដែលជាមិត្តស្និទ្ធស្នាលក្នុងពិភពសិល្បៈជាមួយគ្នា បានចូលទៅបញ្ចេញយោបល់ថា ៖ «ចុះ Alex ទុកនៅណាស៊ីស ទុកវានៅ OK មែន» ក្នុងនោះ អ្នកនាង ពេជ្រ សិរីរ័ត្ន ក៏បានឆ្លើយតបវិញថា ៖ «ទុកម្ដុំ ផ្ញើសិន»។

ពាក្យសម្ដីឆ្លើយឆ្លងរវាងតារាប្រុសស្រីទាំងពីរដួងនេះ ហាក់ជាភស្ដុតាងបញ្ជាក់កាន់តែច្បាស់ ធ្វើឱ្យអ្នកគាំទ្រយល់ថា រវាង អ្នកនាង ពេជ្រ សិរីរ័ត្ន និង អេឡិច ចាន់ត្រា មានទំនាក់ទំនងលើសពីមិត្តធម្មតា៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់