Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 បងប្រុសដ៏ល្អ! ជី ដេវីត ពោលពាក្យយ៉ាងមានន័យ ក្នុងថ្ងៃប្អូនស្រីទទួលសញ្ញាបត្រ
តារា

បងប្រុសដ៏ល្អ! ជី ដេវីត ពោលពាក្យយ៉ាងមានន័យ ក្នុងថ្ងៃប្អូនស្រីទទួលសញ្ញាបត្រ

អត្ថបទដោយ​៖ Gminie ឧសភា ២៦, ២០២៣

ក្នុងនាមជាបងប្រុសល្អម្នាក់ហ៊ានលះបង់សឹងគ្រប់បែបយ៉ាង ទាំងថវិការ​ ទាំងពេលវេលា ជាពិសេសគឺការសិក្សារបស់ខ្លួនឯង ដើម្បីចេញរកប្រាក់ផ្គត់ផ្គង់គ្រួសារ ជាពិសេសឱ្យប្អូនស្រីបានរៀបចប់ចុងចប់ដើម លោក ងួន ចាន់ដេវីត ឬ លោក ជី ដេវីត បានធ្វើឱ្យមហាជនមិនតិចនោះទេស្ញើចសរសើរ ពីទឹកចិត្ត ក្ដីស្រឡាញ់ដ៏ធំមហិមារបស់ខ្លួនទៅលើប្អូនស្រីរបស់លោក។

ជាក់ស្ដែង កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ គឺជាថ្ងៃទទួលសញ្ញាបត្របញ្ចប់ថ្នាក់បរិញ្ញាបត្រ របស់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ជាមួយគ្នានោះ កញ្ញា ងួន ចាន់ដារីយ៉ា ដែលគេស្គាល់ថាជាប្អូនស្រីបង្កើតតែមួយគត់របស់តារាចម្រៀង ជី ដេវីត ក៏បានទៅទទួលសញ្ញាបត្រនាថ្ងៃនោះផងដែរ។

រីឯលោក ជី ដេវីត ឯណោះវិញ ក៏បានបង្ហាញពីអារម្មណ៍ដ៏រំភើប និង មោទកភាពចំពោះប្អូនស្រីដែលបានបញ្ចប់ការសិក្សាយ៉ាងជោគជ័យ ដោយបានបង្ហោះរូប ព្រមទាំងរៀបរាប់ពីអារម្មណ៍ក្នុងចិត្តចូលទៅក្នុងគណនីហ្វេសប៊ុកផេកផ្លូវការរបស់លោកថា ៖ «ក្នុងថ្ងៃនេះ ប្អូនស្រីរបស់ខ្ញុំបានទទួលសញ្ញាបត្របញ្ចប់ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យបុរាណវិទ្យា  ឯកទេស បុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ក្តីស្រមៃរបស់ខ្ញុំកាលពី ១២ ឆ្នាំមុន ត្រូវបានសម្រេចជាច្រើននៅក្នុងឆ្នាំនេះ។ ខ្ញុំត្រូវកំណត់គោលដៅថ្មីទៀតសម្រាប់ជំនាន់ក្រោយ»។

មិនតែប៉ុណ្ណោះ លោកក៏បានបន្ថែមឃ្លាខ្លី តែខ្លឹមយ៉ាងមានអត្ថន័យទៀតថា ៖ «ក្នុងនាមខ្ញុំ ជាបងប្រុស ជាឳពុកជាម្តាយផង I’m so Proud of you My Dariya»៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់