(វីដេអូ) ទំនងណាស់! ទំនេរដៃពីការងារ ពលករខ្មែរនៅកូរ៉េនាំគ្នាច្រៀងរ៉េបបទ «Time To Rise» យកបន្លែធ្វើទ្រកូតយ៉ាងសប្បាយ
បទចម្រៀង «Time To Rise» គឺជាបទចម្រៀងដ៏ពេញនិយមមួយក្នុងចំណោមបទចម្រៀងជាច្រើនរបស់កំពូលតារាចម្រៀងរ៉េប វណ្ណដា ដែលមួយបទនេះមានការចូលរួមសហការច្រៀង ជាពិសេសជាមួយនឹងចាស់ព្រឹទ្ធាចារ្យ គង់ ណៃ បានចេញកាលពីខែមីនា ឆ្នាំ ២០២៣ កន្លងទៅ។
ដោយឡែក យោងតាមគណនី Tiktok មួយមានឈ្មោះថា «socheat147» ត្រូវបានគេស្គាល់ថាជាពលករខ្មែរធ្វើការនៅប្រទេសកូរ៉េខាងត្បូង បានបង្ហោះវីដេអូមួយដែលខ្លួន ព្រមទាំងក្រុមការងារបានសម្ដែង និង ច្រៀងរួមគ្នានូវបទ «Time To Rise» ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ពេញបណ្ដាញសង្គម Tiktok។
អ្វីដែលកាន់តែធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺពួកគេទាំង ៦ ឈរ និង អង្គុយ ព្រមទាំងបានយកដើមបន្លែទៅកូតធ្វើជាទ្រ ហើយចែកផ្នែកគ្នាច្រៀងរ៉េបយ៉ាងគួរឱ្យសរសើរ។ ចង់ជ្រាបកាន់តែច្បាស់ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ