អីយ៉ាស់! ស្ងាត់ៗ សុភ័ក្រ កុសុម៉ា ក្លាយជា CEO ថ្មីនៃក្រុមហ៊ុនដ៏ធំ Medileen នាំចូលផលិតផលជំនួយសុខភាព និង សម្រស់ពីបរទេស
នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន Medileen ដែលជាក្រុមហ៊ុននាំចូលផលិតផលជំនួយសុខភាព និង សម្រស់ពីក្រៅប្រទេសមកកាន់កម្ពុជា បានដាក់សម្ពោធផលិតផលថ្មីដែលរៀបចំឡើងនៅទីតាំង Icon Plaza ផ្សារទំនើបអ៊ីអន ៣ ខណ្ឌមានជ័យ។
កម្មវិធីសម្ពោធផលិតផលថ្មីរបស់ក្រុមហ៊ុនជំនួយសុខភាព និង សម្រស់ដ៏ល្បីនេះ បានរៀបចំឡើងក្នុងគោលបំណងពង្រីក ក៏ដូចជាផ្សព្វផ្សាយអាជីវកម្ម និង ធ្វើការនាំចូលផលិតផលថ្មីៗពីប្រទេសថៃ-អ៊ីរ៉ង់ ឌូបៃ មកកាន់ទីផ្សារកម្ពុជា ដែលជាផលិតផលជំនួយសុខភាព និង សម្រស់ មានការធានាពីគុណភាពសុទ្ធ ១០០% ពីក្រុមហ៊ុន ព្រមទាំងដើម្បីស្វែងរកបន្ថែមទីផ្សារដែលមានស្រាប់ក្នុងប្រទេសកម្ពុជា និង ក្រុមហ៊ុនក៏មានគោលបំណងនាំចេញទៅទូទាំងពិភពលោកផងដែរ។
ក្នុងឱកាសនៃកម្មវិធីបើកសម្ពោធផលិតផលថ្មីនៅផ្សារទំនើបអ៊ីអន ៣ កន្លងទៅនេះ មានការអញ្ជើញចូលរួមពី CEO នៃក្រុមហ៊ុន Medileen ចំនួន ៣ រូប មកពីបណ្ដាប្រទេសផ្សេងៗគ្នាមាន CEO កម្ពុជា-ថៃ អ្នកស្រី ឃាង ឃុនណា, CEO មកពីទីក្រុងឌូបៃ Mr. Rezaee Mohammad និង CEO មកពីប្រទេសថៃ Ms. Thananchaphasorn Setthatinan ជាពិសេសក្រុមហ៊ុន Medileen ក៏បានធ្វើការប្រកាសបង្ហាញមុខ CEO កម្ពុជាថ្មីម្នាក់ទៀត គឺជាពិធីការិនីល្បីឈ្មោះ កញ្ញា សុភ័ក្រ កុសុម៉ា ដែលជាសមាជិកគ្រួសារថ្មីនៃក្រុមហ៊ុនដ៏ធំនេះដែរ។
ក្នុងកម្មវិធីនេះដែរ បានឃើញមានវត្តមានចូលរួមពីភ្ញៀវកិត្តិយស អ្នកគាំទ្រផលិតផលដ៏ល្បីនេះជាច្រើន ព្រមទាំងមិត្តអ្នកសិល្បៈជាច្រើនរូប ដែលបានមកអបអរសាទរដោយផ្ទាល់ជាមួយនឹងតារាស្រី សុភ័ក្រ កុសុម៉ា ដែលបានក្លាយជា CEO ថ្មីនៃក្រុមហ៊ុន Medileen ដោយកម្មវិធីក៏មានការរៀបចំជាអាហារសម្រន់ និង មានការប្រគំតន្រ្តីពី ក្រុមតន្រ្តី Kosoma Entertainment សម្រាប់កំដអារម្មណ៍ភ្ញៀវកិត្តិយសដែលចូលរួមផងដែរ។
យ៉ាងណាមិញ ក្នុងពិធីកាត់ខ្សែបូសម្ពោធផលិតផលថ្មី ក៏ដូចជាប្រកាសបង្ហាញមុខ CEO កម្ពុជាថ្មីនៃក្រុមហ៊ុន Medileen នេះ ក៏មានការឡើងថ្លៃងសន្ទរកថា និង ធ្វើសន្និសីទសារព័ត៌មានទាក់ទងនឹងផលិតផល ក៏ដូចជាការនាំចូលនៃផលិតផលរបស់ក្រុមហ៊ុន Medileen ដោយ CEO ទាំង ៤ រូបផងដែរ។
ក្នុងនោះ កញ្ញា សុភ័ក្រ កុសុម៉ា ដែលជា CEO ថ្មីនៃក្រុមហ៊ុន Medileen បានថ្លែងរៀបរាប់លើវេទិកាឱ្យដឹងពីប្រវត្តិដែលកញ្ញាក្លាយខ្លួនជា CEO របស់ក្រុម Medileen នេះថា ៖ «ខ្ញុំពិតជាមានកិត្តិយសមែនទែន ដែលបានក្លាយខ្លួនទៅជា CEO ថ្មីមួយនៃក្រុមហ៊ុនដ៏ធំក្នុងប្រទេសថៃ គឺក្រុមហ៊ុន Medileen ហើយខ្ញុំក៏សូមនិយាយផ្ដើមពីមូលហេតុដែលខ្ញុំក្លាយជា CEO របស់ក្រុមហ៊ុន Medileen។ ជាក់ស្ដែងកាលពីឆ្នាំ ២០១៧ ខ្ញុំបានថតប្រម៉ូតឱ្យផលិតផល Veronika ដែលចេញពីក្រុមហ៊ុន Medileen ដោយកាលពីដំបូងៗ ខ្ញុំបានសាកប្រើផលិតផលនេះ ហើយពេលសាកប្រើទៅក៏ឃើញថាល្អ ខ្ញុំក៏បានធ្វើការប្រម៉ូត។ ដល់ឆ្នាំ ២០១៨ ក្រុមហ៊ុនក៏បានហៅខ្ញុំប្រម៉ូតម្ដងទៀត ដោយសារតែមានសន្ទុះគាំទ្រច្រើនក៏ហៅខ្ញុំថតបន្ត បន្ទាប់មកខ្ញុំបានស្គាល់នឹងបងស្រី ឃាង ឃុនណា ដែលជាក់ស្ដែងដំបូង ខ្ញុំប្រើៗទៅខ្ញុំក៏ជូនម៉ាក់ បន្ទាប់ពីម៉ាក់ប្រើគាត់ថាល្អ អ៊ីចឹងហើយគ្រួសាររបស់ខ្ញុំគឺប្រើសឹងទាំងអស់គ្នាតែម្ដង។
ម្យ៉ាងវិញទៀត នៅពេលដែលឃើញផលិតផលល្អ ហើយក៏ផុសប្រម៉ូតបន្តបន្ទាប់ទៀត ក៏បានសាកសួរជាមួយនឹងបងស្រី ឃុនណា ក៏មានចំណាប់ជាមួយក្រុមហ៊ុន ដោយខ្ញុំធ្លាប់បានចុះទៅរោងចក្រផ្ទាល់ទៅប្រទេសថៃ និង បានទៅដល់មន្ទីរពេទ្យរបស់ CEO ថៃ ផ្ទាល់ ដែលមានដាក់តាំងជាមួយផលិតផលដែលគាត់លក់ ហើយសុទ្ធសឹងតែផលិតផលដែលមានស្ដង់ដារចេញពី Doctor ផ្ទាល់ៗតែម្ដង មានមកពីក្រៅប្រទេស និង ប្រទេសថៃផងដែរ។ អ៊ីចឹងធ្វើឱ្យខ្ញុំកាន់តែជឿជាក់ខ្លាំងមែនទែន ក៏បានសាកប្រើផលិតផលថ្មីៗបន្តទៀត មាន Prerotic និង Saffron ដែលសាកប្រើទៅទទួលផលបានល្អខ្លាំងមែនទែនតាមមុខងារជំនួយសុខភាពរបស់វា ដែលនាងខ្ញុំបានសាកដោយផ្ទាល់តែម្ដង ដូចច្នេះហើយទើបខ្ញុំហ៊ានយកឈ្មោះរបស់នាងខ្ញុំមកតំណាងជាមួយនឹងក្រុមហ៊ុន Medileen ផងដែរ»។
ក្រៅពីការឡើងធ្វើសន្ទរកថា ក៏ដូចជាធ្វើសន្និសីទសារព័ត៌មានដោយ CEO កម្មវិធីក៏បានរៀបចំនូវការដើរបង្ហាញម៉ូដពីម៉ូឌែលដ៏ស្រស់ស្អាតចំនួន ៥ រូប ដែលបានដើរបង្ហាញពីផលិតផលចំនួន ៥ មុខរបស់ក្រុមហ៊ុន Medileen ជាពិសេសផលិតផលថ្មីដែលទើបតែនាំចូលឈ្មោះថា LaBoLa។
ចំពោះផលិតផលជំនួយសុខភាព និង សម្រស់នីមួយៗ ក្រុមហ៊ុនក៏បានធ្វើការរៀបរាប់លម្អិតទាក់ទងនឹងគុណភាព ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗផងដែរ។ ក្នុងនោះ ផលិតផលរបស់ក្រុមហ៊ុន Medileen ទាំង ៥ មុខមាន ៖
– Veronika ជួយដល់ស្បែកឱ្យភ្លឺថ្លាតឹងណែនក្មេងជាងវ័យ ក្រចក សក់ លូតលាល់ល្អ ទប់ស្កាត់ជម្ងឺមហារីក ជួយឱ្យរដូវមកទៀងទាត់ មិនឈឺចុកចាប់ពេលមករដូវ ជួយកំចាត់ស្នាមអាច់រុយ ស្នាមមុន ស្នាមជាំលើផ្ទៃមុខ ឬ មុនខ្នងបាន 80% កាត់បន្ថយស្នាមជ្រីវជ្រួញទប់ស្កាតភាពចាស់តាមអាយុ រួមជាមួយអត្ថប្រយោជន៍ជាច្រើនទៀត។
– Prerotic ជួយលាងសម្អាតជាតិពុលក្នុងថ្លើម ក្នុងខួរក្បាល កំចាត់ជាតិខ្លាញ់មិនល្អក្នុងរាងកាយ ជួយឱ្យរាងស្អាត ផ្សះតំបៅក្រពះពោះវៀន សម្រួលដល់ការបន្ទោរបង់ ល្អចំពោះអ្នកមានជម្ងឺឫសដូងបាត ជួយឱ្យអារម្មណ៍ស្រស់ស្រាយ រួមជាមួយអត្ថប្រយោជន៍ជាច្រើនទៀត។
– Calleaf24 វីតាមីនសម្រករាង និង គីឡូ ដែលមានសុវត្ថិភាព និង ប្រសិទ្ធភាព ជំនួយក្នុងការរៀបរបបអាហារ ទប់ស្កាត់ការឃ្លានចិបចុប និង ញ៉ាំឆាប់ឆ្អែត។
– ផ្កា Saffron ជួយបង្កើនកាចងចាំ ជំនួយភ្នែក ជួយឱ្យគេងលក់ស្កប់ស្កល់ បំបាត់អាការឈឺក្បាលរ៉ាំរៃ ជួយរក្សារលំនឹងសម្ពាធឈាម ជំនួយខួរក្បាល ព្យាបាលរោគអាអត់កូន បង្កើនសមត្ថភាពផ្លូវភេទ ជួយឱ្យម្តាយនិងទារកក្នុងផ្ទៃសុខភាពល្អរឹងមាំ ងាយស្រួលក្នុងការសម្រាលតាមបែបធម្មជាតិ ជំនួយបេះដូង រក្សារគីឡូឱ្យនៅថេរ រួមជាមួយអត្ថប្រយោជន៍ជាច្រើនទៀត។
– Labola ល្អសម្រាប់អ្នកមិនបរិភោគបន្លែ ជួយឱ្យមានតុល្យភាពក្នុងពោះវៀន និង ប្រព័ន្ធបញ្ចេញចោលដំណើរការបានល្អ ជួយបន្សាបជាតិពុលក្នុងថ្លើម ជាតិពុលក្នុងសួត ថែរក្សាតំរងនោមរបស់ស្ត្រី ជួយពង្រឹងប្រព័ន្ធការពាររាងកាយ៕