ស្រណោះណាស់! រយៈពេល ១ ឆ្នាំហើយ ដែលឪពុកម្ដាយ សុវត្ថិឌី ធារីកា ចាកចេញពីកូនៗគ្មានថ្ងៃត្រឡប់
គិតមកដល់ពេលនេះ មានរយៈពេល ១ ឆ្នាំហើយដែលតារាចម្រៀងរាងតូចច្រឡឹង សុវត្ថិឌី ធារីកា និង ប្អូនប្រុស បានរស់នៅក្រោមឈ្មោះជាកូនកំព្រាឪពុកម្ដាយ ដោយអ្នកទាំងពីរទាំងពីររបស់ពួកគេ បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍នៅឯខេត្តព្រះវិហារកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ។
គេនៅចាំថា កាលនោះ សុវត្ថិឌី ធារីកា បានទួញយំស្ទើរតែបោកខ្លួន ក្រោយបាត់បង់អ្នកមានគុណទាំងពីរក្នុងពេលតែមួយ ដែលទិដ្ឋភាពគួរឱ្យអាណិតនោះ នៅតែផុសឡើងក្នុងការចងចាំរបស់អ្នកសិល្បៈដែលស្និទ្ធស្នាលជាមួយនាង ក៏ដូចជាមហាជនអ្នកគាំទ្រ ធារីកា ជាច្រើន។
ពេលវេលា ១ ឆ្នាំកន្លងផុតទៅ សុវត្ថិឌី ធារីកា និង ប្អូនប្រុស បានរៀបចំសែនព្រេនធ្វើបុណ្យខួបជូនអ្នកមានគុណទាំងពីរ។ ក្នុងនោះ ធារីកា ក៏បានបង្ហោះរូប ២ នាក់ប្អូនប្រុសមួយសន្លឹក ហើយរៀបរាប់ថា ៖ «គម្រប់ខួបមួយឆ្នាំរបស់អ្នកមានគុណ 17.05.2023 រួចរាល់ រួចឆ្លៀតទៅបំពេញការងារល្ងាចនេះក្នុងកម្មវិធី បិទព្រឹត្តិការណ៍Sea games សូមអរគុណដល់អ៊ំពូមីង បងប្អូនទាំងអស់ដែលបានចូលរួម និងផ្ញើសារចូលបុណ្យទាំងអស់គ្នា»៕