អស់ទាស់! ក្រុមចម្រៀងថ្មី BABYMONSTER របស់ YG ចេញបទចម្រៀងដំបូង ច្រៀងអ៊េមញាក់សាច់
មហាជនអ្នកគាំទ្រវិស័យ K-pop ជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយផលិតកម្ម YG បានចេញបទចម្រៀងថ្មីរបស់ក្រុមចម្រៀង BABYMONSTER ព្រោះអ្នកគាំទ្រជាច្រើនមិននឹកស្មានថា ពួកគេអាចចេញបទចម្រៀងលឿនបែបនេះ។
ដូចការសន្យា បទចម្រៀងថ្មី «DREAM» បានបង្ហាញខ្លួនជាស្ថាពរហើយ ក្រោយបង្ហាញ Poster រូបភាពធ្វើឲ្យអ្នកគាំទ្រអន្ទះសាចង់ឃើញវីដេអូពេញយ៉ាងខ្លាំង។
សម្រាប់ស្នាដៃថ្មីនេះ គឺបានមន្ដសំនៀង និង ភាពទាក់ទាញរបស់ក្រុមចម្រៀង BABYMONSTER គួរឱ្យកត់សម្គាល់៕
ទស្សនាវីដេអូដូចខាងក្រោម៖