ទីបំផុត! Bitoey និង ស្វាមី ត្រូវតុលាការបញ្ជូនចូលពន្ធនាគារហើយ ពីបទជាប់ពាក់ព័ន្ធនឹង Forex 3D
នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៣ នេះ តុលាការបានកោះហៅ Bitoey និង ស្វាមី មកជួបម្តងទៀតហើយ បន្ទាប់ពីបានពន្យារពេលឱ្យស្វាមីភរិយាមួយគូនេះមួយរយៈមក។ អ្វីដែលនឹកស្មានមិនដល់ ការដែលតុលាការបានកោះហៅអ្នកទាំងពីរចូលខ្លួនមកនេះគឺមកស្តាប់នូវ ៣ ករណី ដែលតុលាការបានចោទប្រកាន់ទាក់ទងទៅនឹងរឿងឆបោក Forex 3D។
យ៉ាងណាមិញ ៣ ករណីដែលតុលាការបានចោទប្រកាន់ទៅលើស្វាមីភរិយាមួយគូនេះគឺមាន ១. រួមដៃគ្នាអូសទាញប្រជាជនឱ្យលង់ជឿ ២. ឆបោកលុយប្រជាជន ៣. ប្រព្រឹត្តរឿងឆបោកតាមប្រព័ន្ធកុំព្យូទ័រដែលជាអំពើខុសច្បាប់។ ទោះយ៉ាងណា ក្រោយរងការចោទប្រកាន់ចំនួន ៣ ចំណុចនេះហើយ ពេលនេះ Bitoey និង ស្វាមីត្រូវបានបញ្ជូនទៅពន្ធនាគារហើយ និង មិនត្រូវបានអនុញ្ញាតិដោះលែងឱ្យនៅក្រៅឃុំឡើយ៕