អស់ពីដក ធុល មករា ចេញពីតំណែង ពេលនេះមហាហង្សប្រកាសដកតំណែង រឹម ហាក់ហេង ទៀតហើយ
កាលថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ កម្មវិធីប្រកួតបុរសឯក Mister Supranational Cambodia ឆ្នាំ ២០២៣ ក្រោយពីសម្រិតសម្រាំងប្រកួតអស់ជាច្រើនសប្តាហ៍ក៏បានស្វែងរកឃើញ ម្ចាស់ជ័យលាភីដែលនឹងតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ គឺបានទៅលើបេក្ខភាពឈ្មោះ វន សិលា ដែលជាបេក្ខភាពតំណាងខេត្តពោធិ៍សាត់។
ក្នុងនោះដែរ ចំពោះបុរសឯកជ័យលាភីរងទាំងបួនរូបទៀត គឺ លំដាប់រងទី ១ បានទៅលើ Mister Supranational តំណាងឱ្យខេត្តកណ្ដាល, លំដាប់រងទី ២ បានទៅលើ Mister Supranational តំណាងឱ្យខេត្តកំពង់ចាម, លំដាប់រងទី ៣ បានទៅលើ Mister Supranational តំណាងឱ្យខេត្តកំពង់ស្ពឺ និង លំដាប់រងទី ៤ បានទៅលើ Mister Supranational តំណាងឱ្យខ្មែរ-អូស្ត្រាលី។
ដោយឡែក ក្រោយពីកម្មវិធីបានធ្វើការប្រកួតចប់យ៉ាងរលូន និង រកឃើញម្ចាស់ជ័យលាភីទាំងនេះបានជិត ១ ខែ ស្រាប់តែថ្ងៃទី ០៨ ខែ ឆ្នាំឧសភា ឆ្នាំ ២០២៣ នេះ ស្ថាប័ន Mister Supranational Cambodia បានចេញសេចក្ដីប្រកាសយ៉ាងភ្ញាក់ផ្អើល ដោយស្ថាប័នសម្រេចដកហូតតំណែង លោក រឹប ហាក់ហេង ពីបុរសឯកជ័យលាភីរង ២ នៃ Mister Supranational Cambodia។
ក្នុងសេចក្ដីប្រកាសនេះដែរ ស្ថាប័ន Mister Supranational Cambodia ក៏បានបញ្ជាក់ពីមូលហេតុនៃដកហូតតំណែងរបស់ លោក រឹប ហាក់ហេង នេះ ដោយសារតែលោកមិនអាចបំពេញតាមគោលការណ៍របស់ក្រុមហ៊ុនបាន។
គួរឱ្យដឹងថាដែរ មុនពេលប្រកាសដកហូតតំណែង លោក រឹម ហាក់ហេង លំដាប់រង ២ នេះដែរ នៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៣ ម្សិលមិញនេះ ស្ថាប័ន Mister Supranational Cambodia ក៏បានចេញសេចក្ដីប្រកាសដកតំណែងជ័យលាភីលំដាប់រង ១ ធុល មករា ចេញពីការចូលរួមតំណាងប្រទេសកម្ពុជាលើឆាកអន្តរជាតិ Mister Grand Cambodia 2023 ផងដែរ៕