ផ្អែមល្ហែមណាស់! ប៉ាម៉ាក់ ប៊ែលទ្បា-អ៊ែលលី ដឹកដៃគ្នាទៅអបអរខួបអាពាហ៍ពិពាហ៍ ៩ ឆ្នាំនៅឌូបៃ
មហាជនអ្នកតាមដានជីវិតឯកជនរបស់តារាកំប្លែង ផន សុផារី សុទ្ធតែបានឃើញហើយពីជីវិតប្ដីប្រពន្ធរបស់អ្នកនាង និង ស្វាមី ដែលតែងតែបង្ហាញភាពផ្អែមល្ហែមពេញដោយសុភមង្គលតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកធ្វើឱ្យមហាជនច្រណែន ជាពិសេសមួយរយៈចុងក្រោយនេះ ក៏ត្រូវបានមហាជនចាប់ក្រសែភ្នែកតាមដានខ្លាំងពីជីវិតគ្រួសារទាំងអ្នកនាង និង ស្វាមី ព្រមទាំងកូនៗស្រីទាំងពីរដ៏គួរឱ្យស្រឡាញ់។
ជាក់ស្ដែង ថ្មីៗនេះ មហាជនអ្នកគាំទ្រតាមដានរបស់គ្រួសារដ៏កក់ក្ដៅនេះ កាន់តែចាប់អារម្មណ៍ខ្លាំង ក្រោយឃើញអ្នកនាង ផន សុផារី និង ស្វាមី ក្នុងឱកាសគំរប់ខួបអាពាហ៍ពិពាហ៍ ៩ ឆ្នាំ អ្នកទាំងពីរបានដឹកដៃគ្នាធ្វើដំណើរកម្សាន្តយ៉ាងអភិជនទៅលេងនៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួម។
ក្នុងនោះ អ្នកនាង ផន សុផារី និង ស្វាមី បានបង្ហោះរូបភាពស្អាតៗនៃដំណើរកម្សាន្តលើទឹកដីប្រទេសដ៏ល្បីនេះជាបន្តបន្ទាប់ ថែមទាំងបានឃើញស្វាមីរបស់អ្នកនាង លុតជង្គង់បំពាក់ចិញ្ចៀនឱ្យអ្នកនាងយ៉ាងផ្អែមល្ហែមអបអរថ្ងៃខួបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរទៀតផង។
លើសពីនេះ អ្នកនាង ផន សុផារី ក៏បានសរសេរសារភ្ជាប់ជាមួយរូបភាពទៀតថា ៖ «I said “yes“ ឆ្នាំក្រោយគម្រប់ខួប 10 ឆ្នាំ ពួកយើងនឹងរៀបការម្តងទៀត Happy 9th wedding anniversary 01/05/17 – 01/05/23 Song sovannara សុង សុវណ្ណារ៉ា»៕