ផ្អើលកម្រាលព្រំក្រហម! Lil Nas X បិតត្បូងលាបខ្លួនពណ៌ប្រាក់ ចែងចាំងប្លែក ឈ្នះដាច់គេនៅកម្មវិធី Met Gala
កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ តារាកំពូលៗល្បីៗជាច្រើនមកពីគ្រប់ទិសទី បាននាំគ្នាបង្ហាញខ្លួន បង្អួតឈុតសម្លៀកបំពាក់ដ៏ប្លែកទាក់ទាញរបស់ពួកគេ ដើរលើកម្រាលព្រំក្រហមចូលរួមកម្មវិធីលំដាប់ Met Gala 2023។
ក្នុងកម្មវិធីនោះដែរ ក៏ឃើញមានវត្តមានរបស់តារារ៉េបវ័យក្មេង Lil Nas X ផងដែរ ដោយបង្ហាញខ្លួនលើកនេះ តារារ៉េបប្រុសវ័យ ២៤ ឆ្នាំរូបនេះ ហាក់ឈ្នះដាច់គេតែម្ដង ដោយលោកបានលាបខ្លួនពណ៌ប្រាក់សចាំង អមដោយការបិតត្បូងជុំវិញក និង ពីលើរបាំងមុខ ដែលមើលទៅប្លែកភ្នែក ទាក់ទាញមហាជនបំផុត៕