កម្មវិធី MGT ចប់បាន ៣ ថ្ងៃ ស្រាប់តែលោក Nawat ទម្លាយរឿងមួយពីនាង Aoom Thaweeporn ដែលទើបគ្រងមកុដ
កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅនេះ កម្មវិធីប្រកួតសម្រស់ Miss Grand Thailand 2023 បានរកឃើញបេក្ខភាពដ៏មានសមត្ថភាព និង សម្រស់ស្រស់ស្អាត ដើម្បីគ្រងមកុដហើយបន្ទាប់ពីឆ្លងកាត់វគ្គជម្រុះ និង ការប្រកួតដ៏ស្វិតស្វាញអស់រយៈពេលជាច្រើនខែមក។
ក្នុងនោះម្ចាស់មកុដ MGT 2023 បានទៅលើបេក្ខភាពមកពីខេត្តឈុមផន គឺនាង Aoom Thaweeporn ដែលបេក្ខភាពរូបនេះ មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនោះទេ តែបើនិយាយពីសមត្ថភាពវិញក៏មិនធម្មតាដែរ ពោលគឺទាំងការដើរ ការឆ្លើយសំណួររបស់នាង បានធ្វើឱ្យទាក់ចិត្តមហាជនយ៉ាងខ្លាំង។
ក្រោយរកឃើញបេក្ខភាពដែលស័ក្តិសមអាចបន្តដំណើរទៅកាន់ឆាកអន្តរជាតិខាងមុខហើយនោះ ថ្មីៗនេះប្រធានគ្រប់គ្រង Miss Grand គឺលោក Nawat ក៏បានទម្លាយមូលហេតុដែលលោកជ្រើសរើសបេក្ខភាពខេត្តឈុមផន Aoom Thaweeporn ឱ្យក្លាយជាម្ចាស់មកុដផងដែរ។
លោកបានទម្លាយថា មូលហេតុដែលលោកជ្រើសនាង Aoom Thaweeporn ជាម្ចាស់មកុដ ដោយសារតែនាងជាក្មេងស្រីម្នាក់មានការផ្លាស់ប្តូរខ្លាំង ទាំងការអត់ធន់ និង ការសម្របខ្លួន។ មួយវិញទៀត Aoom Thaweeporn មានចំណុចដែលលេចធ្លោខ្លាំងមួយដែលគ្រប់គ្នាមើលមិនឃើញ ដែលចំណុចមួយនេះហើយធ្វើឱ្យលោកចូលចិត្ត និង គិតថាក្មេងស្រីម្នាក់នេះ នៅមានការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ទៀតផងដែរ៕