Goo Hye Sun ហួសចិត្តនឹងអ្នកខ្ចីលុយមិនសង ចាត់ទុកនាងដូចជាទូរ ATM
ថ្មីៗនេះ តួឯកស្រីក្នុងរឿង F4 របស់កូរ៉េ គឺតារាសម្ដែងស្រី Goo Hye Sun បានបង្ហោះវីដេអូឃ្លីបមួយនៅលើ YouTube ដោយដាក់ចំណងជើងលើវីដេអូថា «Goo Hye Sun Over Flowers»។ ក្នុងនោះដែរ តារាស្រីរូបនេះបានចែករំលែកអំពីអារម្មណ៍របស់នាង កាលពីនៅជានិស្សិតមហាវិទ្យាល័យ។
ក្នុងនោះ តារាស្រីរូបនេះបានធ្វើឱ្យអ្នករាល់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលនាងនិយាយថា៖ «នៅពេលដែលខ្ញុំរកបានប្រាក់ចំណូលច្រើន មានមនុស្សជាច្រើនបានមកសុំខ្ចីលុយ។ ដូចជាកាលពីខ្ញុំនៅក្មេង ខ្ញុំមិនដែលប្រកែកនឹងគេខ្ចីលុយខ្ញុំច្រើនទេ ហើយខ្ញុំបានបង់ថ្លៃសាលាឱ្យមិត្តរបស់ខ្ញុំទៀតផង។ ដោយសារតែមានរឿងចងចាំបែបនេះមកច្រើនពេក ខ្ញុំក៏បានគិតក្នុងចិត្តថា តើខ្ញុំជាទូរ ATM មែនទេ? លុយខ្ចីខ្ញុំមិនដែលបានវាមកវិញទេ។ ដូច្នេះហើយ ឥឡូវខ្ញុំបានដូរការគិតព្រោះគ្មានអ្នកណាសងលុយមកខ្ញុំវិញទេ»៕