តារា K-Pop រូបនេះ ធ្វើឱ្យ Yorch ប៉ងនឹងជួបចង់រួមការងារជាមួយ ដើម្បីរៀនសូត្របន្ថែម
បន្ទាប់ពីក្រុម Trainee A ប្រកាសរំសាយទៅ រាល់សមាជិកទាំងអស់ក្នុងក្រុមបានត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួន និង មានអ្នកខ្លះនៅបន្តធ្វើគម្រោងថ្មីជាមួយនឹងក្រុមហ៊ុន។ ដោយឡែក ងាកមើលអ្នកកំលោះ Yorch Yongsin វិញ ពេលនេះបានត្រឡប់មកប្រទេសកំណើតវិញហើយ និង កំពុងតែក្តាប់បានការងារសិល្បៈក្នុងស្រុកជាបន្តបន្ទាប់។
ខណៈនេះ អ្នកកំលោះ Yorch ហាក់នាំឱ្យមហាជនស្រឡាញ់ពេញចិត្តច្រើន ជាពិសេស បទចម្រៀងថ្មីដែលទើបនឹងចេញនាពេលនេះក៏ទទួលបានការគាំទ្រច្រើនដែរ។ ជាមួយនឹងការរីកដុះដាលលើវិស័យសិល្បៈបែបនេះ Yorch ក៏មានក្តីស្រមៃចង់រួមការងារជាមួយនឹងតារាល្បីៗ រៀមច្បងផងដែរ ដើម្បីបានរៀនសូត្រនូវបទពិសោធថ្មីៗបន្ត។
ទម្លាយក្នុងបទសម្ភាសកាលពីពេលកន្លងទៅ Yorch មានបំណងចង់រួមការងារជាមួយនឹងតារា K-Pop ជនជាតិថៃ Bam Bam សមាជិកក្រុម Got 7 ។ សម្រាប់មូលហេតុ Yorch បានប្រាប់អ្នកសារព័ត៌មានថា តារាប្រុស Bam Bam ពូកែចេះទាំងរាំ ច្រៀង រ៉េប និង សិល្បៈស្ទើរគ្រប់ទម្រង់ ដូចនេះ រូបគេចង់សិក្សារៀនសូត្រជាមួយ។ លើសពីនោះ តារាសម្ដែង និង ចម្រៀង Yorch ក៏បាននិយាយពីការងារសម្ដែងផងដែរ ដោយពេលនេះរូបគេបានផ្អាកសិន តែបើសិនមានរឿងដែលពេញចិត្តអាចនឹងសម្ដែង តែបើប៉ះចរិតតួអង្គបែបដដែលៗ គឺបដិសេធ ព្រោះចង់រៀននូវអ្វីថ្មីៗ និង ប្លែក៕