ផ្ទុះការសរសើរ! លីវ ជីលី រំឭកអតីតកាលមកពីខេត្តដំបូងៗមិនចេះសូម្បីពាក់ស្បែកជើងកែង តែតស៊ូរហូតឈ្នះមកុដបវរកញ្ញា ២
ប្រិយមិត្តដែលស្រឡាញ់គាំទ្រវិស័យបវរកញ្ញា ប្រាកដជាស្គាល់កញ្ញា លីវ ជីលី មិនខាន ដោយប៉ុន្មានឆ្នាំចុងក្រោយនេះ ជីលី មានភាពលេចធ្លោ ហើយក៏ក្ដោបបានប្រជាប្រិយភាពច្រើនច្រើនគួរឱ្យកត់សម្គាល់ពីទស្សនិកជន។
គិតមកដល់បច្ចុប្បន្ន លីវ ជីលី ទទួលបានភាពជោគជ័យក្នុងវិស័យបវរកញ្ញាបន្តបន្ទាប់ ដោយក្លាយជាម្ចាស់មកុដដល់ទៅ ២ លើករួចមកហើយ គឺនៅឆ្នាំ ២០២០ ជីលី ប្រើសមត្ថភាពផ្ទាល់ខ្លួនដណ្ដើមយកមកុដ Miss Grand Cambodia 2020 ព្រមទាំងបានចេញទៅប្រកួតលើឆាកអន្តរជាតិនៅប្រទេសថៃ ហើយកាលនោះក៏មានសន្ទុះនៃការគាំទ្រលើរូបនាងជាច្រើនផងដែរ។
មកដល់ឆ្នាំ ២០២៣ នេះ ជីលី ក៏បានចូលរួមប្រឡងដណ្ដើមមកុដក្នុងកម្មវិធី Miss Supranational Cambodia 2023 ហើយលទ្ធផល ស្រីស្រស់រូបនេះ ក៏ក្ដោបបានតំណែងជ័យលាភីលេខ ១ ក្លាយជាម្ចាស់មកុដ MSC ប្រចាំឆ្នាំ ២០២៣។
ភាពជោគជ័យផ្ទួនៗរបស់ លីវ ជីលី មិនមែនបានមកដោយងាយស្រួលនោះទេ តួយ៉ាងថ្មីៗនេះ ជីលី ស្រាប់តែរំឭកពីអតីតកាលរបស់នាងកាលទើបឡើងមកពីខេត្ត ហើយចូលប្រឡូកក្នុងវិស័យបវរកញ្ញាដំបូងៗ សូម្បីតែស្បែកជើងក៏នាងមិនចេះពាក់ផង តែ ជីលី តស៊ូរហូតឈ្នះមកុដក្នុងប្រទេសដល់ទៅ ២ គួរឱ្យសរសើរ៕