ក្រឡាប់ចាក់ណាស់! តារាកំប្លែង Jack ប្រកាសបែកពីមិត្តស្រីក្រៅសិល្បៈ ក្រោយទាក់ទងស្រឡាញ់គ្នាបាន ៤ ខែ
ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយពីតារាសម្តែង ក៏ដូចជាតារាកំប្លែងប្រុស Jack Fanchan ពិសេសរឿងរ៉ាវបេះដូងតារាប្រុសរូបនេះតែម្តង ដោយថ្មីៗកន្លងទៅតារាប្រុសរូបនេះទើបតែប្រកាសថា កំពុងតែមានទំនាក់ទំនងស្នេហ៍ជាមួយនារីរូបស្រស់ក្រៅរង្វង់សិល្បៈម្នាក់ ធ្វើឱ្យអ្នកគាំទ្រឃើញហើយរំភើបជំនួស។
ក្រោយភ្ជាប់ចំណងស្នេហ៍ជាមួយនារីរូបស្រស់ក្រៅរង្វង់សិល្បៈបានជាង ៤ ខែ ស្រាប់តែថ្មីៗនេះ Jack Fanchan បែរជាប្រកាសបញ្ចប់ទំនាក់ទំនងស្នេហ៍ភ្លាមៗជាមួយគ្នា ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលព្រាតទៅវិញ។
ក្នុងនោះ Jack Fanchan បានបញ្ជាក់ថា លោកពិតជាបានបែកគ្នាជាមួយគូស្នេហ៍ពិតប្រាកដមែន ដោយសារតែគំនិតការរស់នៅខ្វែងគ្នា មិនអាចបន្តទៅមុខជាមួយគ្នាបានឡើយ។ អ្វីដែលសំខាន់ បើទោះបីជាបែកគ្នាក៏ដោយ តែលោក និង អតីតមិត្តស្រីនៅរាប់អានគ្នាធម្មតា៕