ដឹងមូលហេតុហើយ! តាមពិត Aum មិនសូវទទួលការងារដូចតារាដទៃ ព្រោះហេតុផលទាំងនេះ
មួយរយៈចុងក្រោយនេះ គេឃើញ Aum Patcharapa ហាក់ស្ងៀមស្ងាត់ក្នុងវិស័យសិល្បៈ ពោលគឺនាងពុំសូវជាទទួលការងារថត ឬ កម្មវិធីដូចមុនឡើយ។ មិនថាតែកម្មវិធី និង ការងារសិល្បៈទេ សូម្បីតែការដើរកម្សាន្តជាមួយនឹងមិត្តភក្តិក៏គេពុំសូវឃើញនាងចូលរួមដែរ។
ជុំវិញការពុំសូវឃើញវត្តមានរបស់នាងនេះ មហាជនស្រាប់តែកើតការងឿងឆ្ងល់ និង ចង់ដឹងមូលហេតុជាខ្លាំងពីការបាត់មុខក្នុងវិស័យសិល្បៈ។ ជាការពិត ទន្ទឹមនឹងមានចម្ងល់ពីមហាជនច្រើន ថ្មីៗនេះ ស្រីស្រស់ Aum បានចេញមកបង្ហោះក្នុង Story IG របស់ខ្លួន ដោយបានបង្ហាញពីអត្តចរិតរបស់នាងនាពេលនេះថា ជាមនុស្ស Introvert ដែលពុំសូវចូលចិត្តចេញក្រៅ ដូចនេះហើយបានជានាងពុំទទួលការងារ និង ដើរកម្សាន្តសប្បាយដូចមុន។
សម្រាប់អត្ថន័យ មនុស្ស Introvert តាមការបង្ហោះរបស់ Aum គឺជាប្រភេទមនុស្សដែលចូលចិត្តនៅម្នាក់ឯង មិនចូលចិត្តចេញជួបមនុស្សនៅខាងក្រៅឡើយ។ ជាពិសេសចូលចិត្តភាពស្ងៀមស្ងាត់ ចូលចិត្តសំងំក្នុងផ្ទះ និយាយឱ្យចំផ្ទះគឺជាកន្លែងដែលសុវត្ថិភាពបំផុតសម្រាប់ប្រភេទមនុស្សបែបនេះ៕