Patricia បង្ហាញមុខកូនស្រីហើយ ទម្រង់មុខស្រស់ស្អាតមិនចាញ់ឪពុកម្តាយ
ក្រោយពីកាន់ដៃគ្នារៀបការបង្កើតសុភមង្គលគ្រួសារមក Patricia និង ស្វាមីរបស់នាង Note Vises ហាក់កាន់តែមានសុភមង្គលខ្លាំងមិនចាញ់បងប្រុស Note Visarut និង Chompoo ឡើយ ពិសេស ថ្មីៗនេះគូស្វាមីមួយគូនេះថែមទាំងបង្ហើបដំណឹងល្អដល់អ្នកគាំទ្រថា ជិតឃើញមុខកូនស្រីក្នុងផ្ទៃហើយ។
យ៉ាងណាមិញ បើគិតចាប់ពីថ្ងៃដែលកូនស្រីតូចមកចាប់កំណើតក្នុងផ្ទៃអ្នកម៉ាក់ Patricia មកទល់ពេលនេះ រយៈពេលបាន ៧ ខែហើយ ហេតុនេះនៅតែមិនប៉ុន្មានខែទៀតតែប៉ុណ្ណោះ អ្នកទាំងពីរនឹងបានឃើញមុខកូនស្រីបណ្តូលចិត្ត ដែលជាដំណឹងមួយដែលធ្វើឱ្យគ្រួសារទាំងសងខាងទន្ទឹងរង់ចាំនោះទេ និង អន្ទះសាចង់មើលមុខកូនស្រីរបស់អ្នកទាំងពីរដូចគ្នា។
លើសពីនេះទៅទៀតនោះ ទន្ទឹមនឹងវត្តមានកូនស្រីជិតសម្រាល ពេលនេះលោកប៉ាអ្នកម៉ាក់ថ្មីថ្មោង Patricia និង ស្វាមីដាច់ចិត្តបង្ហាញមុខកូនស្រីដែលនៅក្នុងផ្ទៃហើយ ឃើញថា មានមុខមាត់គួរឱ្យស្រឡាញ់ និង ត្រេមុខកាត់ទៅរកឪពុកម្តាយតែម្តង៕