ដូចកំលោះក្រមុំ Chompoo និង ប្ដី បណ្ដើរគ្នាចាយជីវិតហាយសូរ ដល់ប្រទេសអង់គ្លេស
កាលពីពេលថ្មីៗនេះ គ្រួសារតារាសម្ដែងស្រី Chompoo Araya រួមមានស្វាមី និង កូនទាំង ៣ របស់នាង បាននាំគ្នាធ្វើដំណើរកម្សាន្តទៅចាយជីវិតបែបហាយសូរនៅប្រទេសអង់គ្លេស ខណៈដែលមុននេះនាងទើបតែសប្បាយរីករាយនៅប្រទេសថៃជាមួយនឹងកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ២០២៣។
អាចនិយាយបានថាជាដំណើរដ៏ផ្អែមល្ហែម និង ពោរពេញដោយសុភមង្គលខ្លាំង ព្រោះថាគ្រាន់តែទៅដល់ប្រទេសអង់គ្លេសភ្លាមអ្នកម៉ាក់សម័យថ្មី Chompoo និង ប៉ាប៉ារូបសង្ហា Nott បានចេញមកបង្ហោះរូបភាពដោយទឹកមុខញញឹមស្រស់ស្រាយជាច្រើនសន្លឹកនៅលើគណនីអ៊ីនស្តាក្រាមរបស់ខ្លួន។
ក្នុងនោះអ្វីដែលនាំឱ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះគឺ រូបភាពតារាស្រី Chompoo និង ហាយសូរ Nott បានកាន់ដៃបណ្ដើរដូចរលកញីឈ្មោលដើរកម្សាន្តប្រៀបបីដូចទើបនឹងសាងស្នេហ៍ថ្មីថ្មោងអ៊ីចឹង។ គ្រាន់តែរូបភាពទាំងនោះបង្ហោះឡើងភ្លាមគេឃើញថាមានមហាជនជាច្រើនចូលទៅបញ្ចេញមតិថាជាគ្រួសារដែលកក់ក្តៅ និង ពោរពេញដោយសុភមង្គល៕