អាយុថ្លៃ! Kratae ទម្លាយរឿងស្មានមិនដល់មួយ ដែលនាងបានជួបកាល ១៧ ឆ្នាំមុន ប៊ិះធ្វើឱ្យនាងអស់ជីវិត
បច្ចុប្បន្នតារាចម្រៀងស្រីសិចស៊ី Kratae Rsiam កំពុងតែមានឈ្មោះបោះសំឡេង និង ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនក្នុង និង ក្រៅប្រទេស។ ទម្រាំនឹងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ និង មានអ្នកគាំទ្រច្រើនដូចសព្វថ្ងៃស្រីស្រស់រូបនេះក៏ជួបនូវការលំបាកមិនតិចដែរ។
ថ្មីៗនេះ Kratae បានឡើងក្នុងកម្មវិធីកម្សាន្តមួយហើយក៏បានរៀបរាប់ពីខ្សែជីវិតដ៏លំបាករបស់នាងមុនក្លាយជាជាតារាដែលមានឈ្មោះល្បីដូចបច្ចុប្បន្នដែលធ្វើឱ្យអ្នកគាំទ្របានដឹងហើយរំជួលចិត្តស្ទើរគ្រប់គ្នា។ ក្នុងនោះ មហាជនហាក់ចាប់អារម្មណ៍នូវរឿងរ៉ាវដែលនាងបានទម្លាយថាប៊ិះនឹងអស់ជីវិត ព្រោះតែហេតុការភ្លើងឆេះផ្ទះអគារនៅកន្លែង Concert កាលពី ១៧ ឆ្នាំមុន។
ស្រីស្រស់រូបនេះបានប្រាប់ទៅកាន់ពិធីករទាំងទឹកភ្នែកថានាងពិតជាមិននឹងស្មានទេថាអាចរួចពីជីវិតនៅក្នុងហេតុការណ៍ដ៏រន្ធត់នោះបានទេ ព្រោះថាមានមនុស្សច្រើនណាស់ដែលបានស្លាប់ អាចនិយាយបានថាជាបុណ្យកុសលរបស់នាងផងក៏ថាបានដែលអាចនៅរស់រួមទាំងម្តាយនាងផង។ ក្រោយពីជួបហេតុការណ៍នោះវាបានបង្រៀននាងឱ្យស្រឡាញ់ខ្លួនឯងឱ្យបានច្រើន និង ធ្វើឱ្យនាងកាន់តែរឹងមាំឡើងដោយហេតុថាជីវិតពិតមានតម្លៃណាស់៕