មិនចប់ទេ! Parry ដាក់ចំៗទៅម៉ែ Leena ជាមនុស្សឆ្កួតគ្មានសីលធម៌ ដែលបោចសក់ខ្លួនឯងនៅមុខអ្នកកាសែត
កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅនេះ ម៉ែ Leena Jung បានធ្វើបទសម្ភាសជាមួយនឹងអ្នកកាសែតជុំវិញរឿងដាក់ពាក្យបណ្ដឹងទៅកាន់ស្រីស្អាត Parry ដែលបានបង្ហោះរូបភាព និង Live នាំឱ្យប៉ះពាល់ដល់លោកស្រី។
នៅក្នុងការសម្ភាសមុខអ្នកកាសែតជាច្រើននោះ ម៉ែ Leena បាននិយាយថា ការដែលគាត់ធ្វើចំពោះ Parry គឺគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ ហាក់មិនដល់មានរឿងរ៉ាវវែងឆ្ងាយបែបនេះឡើយ។ ទន្ទឹមនឹងនោះ ម៉ែ Leena ក៏បានចាប់បោចសក់ខ្លួនឯងឱ្យ Parry មើលផងដែរថា ការធ្វើរបស់លោកស្រីមិនមានចេតនាបំផ្លាញកិត្តិយសនរណាម្នាក់ឡើយ វាគឺការសម្ដែងរបស់លោកស្រី។
ងាកមកមើលស្រីស្រស់ Parry វិញ បន្ទាប់ពីឃើញឥរិយាបថរបស់ម៉ែ Leena នៅតែមិនសមរម្យ នាងក៏បានបង្ហោះសារថាចំទៅកាន់ម៉ែ Leena ជាមនុស្សចាស់ឆ្កួតឡប់សតិ។ តាមរយៈសារបង្ហោះ Parry បានសរសេរថា ៖ «មនុស្សចាស់ខ្លះវាពិតជាមិនអាចបែងចែកឥរិយាបទអាក្រក់ផ្ទាល់ខ្លួន និង ការសម្ដែងបានពិតមែនឬយ៉ាងណា?»។
លើសពីនោះ Parry បានបង្ហោះបន្ថែមថា ៖ «នាងឯងមិនអាចយកទង្វើដែលធ្វើលើរូបអញទៅធៀបនឹងទង្វើដែលនាងឯងធ្វើដាក់មុខអ្នកកាសែតបាននោះទេ នាងឯងត្រូវយល់អំពីមុខមាត់មនុស្សម្នាក់ៗមិនដូចគ្នាទេ អញជាខ្លួនអញ អញមិនដូចនាងឯងទេ មីឆ្កួត»៕