ក្តៅគគុក! រាជិនីសំឡេង ម៉េង កែវពេជ្ជតា ពោលរឿងអត់ខ្សែហៅតួ ទើបគ្មានមុខក្នុងកម្មវិធីអង្គរសង្ក្រាន្ត និង ស៊ីហ្គេម
នៅយប់ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្ររាជិនីសំឡេងតែមួយគ្មានពីរ ម៉េង កែវពេជ្ជតា ហាក់មានការចាប់អារម្មណ៍នូវការបង្ហោះសារមួយនៅលើផេកហ្វេសប៊ុកផ្លូវការបស់អ្នកនាងពាក់ព័ន្ធនឹងការមិនមានវត្តមានក្នុងការសម្តែងក្នុងកម្មវិធីសង្ក្រាន្ត និង Sea Game។
បើងាកទៅមើលអត្ថន័យក្នុងសារនោះ រាជិនីសំឡេង អ្នកនាង ម៉េង កែវពេជ្ជតា បានលើកឡើងពីរឿងមានខ្សែអត់ខ្សែយ៉ាងគួរឱ្យភ្ញាក់ផ្អើលដូច្នេះថា ៖ «ឡាយល្ងាចមិញ មានហ្វ៊េនសួរច្រើនដងណាស់ថា ចូលឆ្នាំនេះមកអង្គរសង្រ្កាន្តអត់? អាយដលអត់បានទៅទេ ព្រោះប្រហែលខុសខ្សែអ្នកហៅតួ។ ឆ្ងល់ដែរ Sea Game ក៏អត់ សង្ក្រាន្តអង្គរក៏អត់! តើខ្ញុំនេះ ក្លាយជារបស់ដែលគេគ្រវាត់ចោលកៀនជញ្ជាំងតាំងពីពេលណា? បើខ្ញុំនៅជំទាលច្រៀងបាននៅឡើយ?»។
ក្រោយពីឃើញការបង្ហោះឡើងខាងលើរបស់អ្នកនាង ម៉េង កែវពេជ្ជតា ហើយ មហាជនអ្នកគាំទ្រជាច្រើនក៏បានចូលទៅបញ្ចេញមតិសោកស្តាយ ដែលកម្មវិធីធំៗបែបនេះ បែរជាគ្មានវត្តមានរបស់រៀមច្បងជាកំពូលតារាចម្រៀងសោះ៕