ក្ដៅៗ! ក្រោយត្រូវមួយព្រនង់របស់មហាជន បណ្ឌិតច្នៃម៉ូដ ឯម រៀម សម្រចចិត្តកែសារដែលបង្ហោះជាលើកទី ៣
មុននេះបន្តិច មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងតែផ្ទុះប្រតិកម្មទៅកាន់លោកបណ្ឌិតច្នៃម៉ូដ ឯម រៀម ក្រោយពីលោកបានបង្ហោះរូបភាព ១ លាន បេះដូង ដែលកំពុងត្រៀមបំបែកកំណត់ត្រាពិភពលោក និង ភ្ជាប់សារថា៖ «១លាន បេះដូងក្លែងក្លាយ បើជាថវិការរដ្ឋ សូមចូលរួមសោកស្តាយណាស់»។
សារនោះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកដែលបានចូលរួមបត់បេះដូងជាច្រើនផ្ទុះការមិនពេញចិត្ត និង ប្រតិកម្មយ៉ាងខ្លាំងដល់បណ្ឌិតច្នៃម៉ូដ ឯម រៀម ជាបន្តបន្ទាប់យ៉ាងខ្លាំង។
ក្រោយពីទទួលរងការរិះគន់ខ្លាំង លោក ឯម រៀម ក៏បានកែតម្រូវដោយបន្ថែមពាក្យពេចន៍មួយចំនួនពាក់ព័ន្ធអត្ថន័យសារដែលបង្ហោះនោះ ដោយសរសេរថា៖ «១លាន បេះដូងក្លែងក្លាយ បើជាថវិការរដ្ឋសូមចូលរួមសោកស្តាយណាស់» ទៅជា «១ លាន បេះដូងក្លែងក្លាយ បើជាថវិការដ្ឋសូមចូលរួមសោកស្តាយ តែបើជាទឹកចិត្តរបស់បងប្អូន មិនគួរធ្វើនៅទីនេះ»។
ក្នុងនោះ សារកែតម្រូវហើយរបស់លោក ឯម រៀម ក៏នៅតែទទួលបានការរិះគន់ដដែល រហូតដល់រសៀលថ្ងៃដដែល លោក ឯម រៀម បានកែតម្រូវសារជាថ្មីថា «១ លាន បេះដូង ចម្រុះពណ៌ សៀមរាប សង្ក្រាន្តឆ្នាំថ្មី ២០២៣» ដោយនេះ គឺជាកែតម្រូវលើកទី ៣ ហើយ៕