អារម្មណ៍អ្នកគ្មានពុក! ពេជ្រ សោភា លើកសំណួរយ៉ាងរំជួលចិត្តមួយ ពេលជិតចូលឆ្នាំ
បើគិតមកដល់ឆ្នាំ ២០២៣ នេះ រយៈពេលប្រមាណជិត ៩ ឆ្នាំមកហើយ ដែលតារាចម្រៀង ពេជ្រ សោភា បាត់បង់លោកឪពុកជាទីស្រឡាញ់ ក្លាយទៅជាកូនកំព្រាឪពុក។ ក្នុងនោះ បើទោះជាលោកឪពុកលាចាកលោកច្រើនឆ្នាំក្តី តែអ្នកនាង ពេជ្រ សោភា រមែងនឹករឭក និង ដឹងគុណដល់លោកជានិច្ច។
យ៉ាងណា កាន់តែកៀកថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរមកដល់ ស្រាប់តែតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ បានបង្ហោះសារជាសំណួរពីឪពុកហាក់បង្ហាញពីអារម្មណ៍របស់អ្នកនាង ដែលកំពុងតែនឹករឭកឪពុកយ៉ាងខ្លាំង។ អ្នកនាង ពេជ្រ សោភា បានរៀបរាប់ថា៖ «មានអ្នកនឹកពុកពេលជិតចូលឆ្នាំទេ? អារម្មណ៍គ្មានពុក យ៉ាងណាដែរ? ឯកាទេ?»។
ក្រោយពីឃើញសារជាសំណួរនោះហើយ ក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួន ដែលជាកូនកំព្រាឪពុកដូចអ្នកនាង ពេជ្រ សោភា បានចូលទៅបញ្ចេញរំជួលចិត្តជាច្រើន។ លើសពីនោះ ក៏មានអ្នកចូលទៅបញ្ចេញមតិលើកទឹកចិត្តដល់អ្នកនាង ពេជ្រ សោភា ជាច្រើនផងដែរ៕