អាយុ ៥០ ប្លាយហើយ តួកុនជើងចាស់ ហម ឈរ៉ា នៅចាយរាងសង្ហាទាក់ចិត្តអ្នកគាំទ្រមិនណយ
បើនិយាយដល់សិល្បករ សិល្បការិនីរៀមច្បងជំនាន់មុនមានដូចលោក ទេព រិន្ទដារ៉ូ, លោក យុត្ថារ៉ា ឆានី និង អ្នកនាង អម្ពរ ទេវី ជាដើម ជឿជាក់ថាប្រិយមិត្តភាគច្រើន ក៏ប្រាកដជាមិនភ្លេចនូវវត្តមានតារាជើងចាស់មួយរូប គឺលោក ហម ឈរ៉ាដោយជំនាន់នោះ លោកក៏ជាតួកុនជើងចាស់ ដែលពោរពេញដោយទេពកោសល្យសម្ដែងដ៏ប៉ិនប្រសប់ ធ្វើឱ្យទស្សនិកជនក្មេងចាស់ប្រុសស្រី ជក់ចិត្តដិតអារម្មណ៍ចង់តាមដានសាច់រឿងមួយវគ្គហើយមួយវគ្គទៀត។
យ៉ាងណាមិញកន្លងផុតទៅច្រើនឆ្នាំមកនេះ មានសិល្បករ-ការិនីមួយចំនួន បានរៀបការសាងគ្រួសារ ខ្លះក៏បានរស់នៅសាងសុភមង្គលលើទឹកដីក្រៅប្រទេស មួយចំនួនទៀតក៏ឈប់ពីសិល្បៈហើយសំងំរស់នៅបើកមុខជំនួញផ្ទាល់ខ្លួនយ៉ាងមមាញឹក ចំណែកឯមួយចំនួនទៀតវិញ ក៏នៅតែបន្តប្រឡូកសិល្បៈដើម្បីមប្រើអារម្មណ៍ទស្សនិកជនដដែល។
ងាកមកលោក ហម ឈរ៉ា ដែលនិយមសម្ដែងជាតួអង្គស្ដេចក្នុងរឿងបុរាណវិញ បច្ចុប្បន្នហាក់មិនសូវលេចមុខញឹកញាប់ក្នុងខ្សែភាពយន្តដូចកាលពីអតីតកាលឡើយ ប៉ុន្ដែដ្បិថាពេលវេលាកន្លងផុតច្រើនឆ្នាំ ក៏តារាប្រុសរូបនេះ នៅរក្សារូបរាងស្រស់សង្ហាធ្វើឱ្យអ្នកគាំទ្រជាច្រើនបាក់ចិត្តស្រឡាញ់លើរាងរៅដ៏សង្ហាសមសួន មុខមាត់ញញឹមញញែមរបស់លោកដដែល ទោះបីជាពេលនេះ លោកមានអាយុ ៥២ ឆ្នាំហើយក្ដី។
បើចាប់អារម្មណ៍ទៅលើជីវិតឯកជនវិញ កន្លងមក លោក ហម ឈរ៉ា កម្រនឹងទម្លាយរឿងរ៉ាវពាក់ព័ន្ធជីវិតគ្រួសាររបស់លោកលើបណ្ដាញសង្គមណាស់៕