ផ្អើលអ្នកគាំទ្រ! Choi Siwon សមាជិក Super Junior ស្រាប់តែឡើងគីឡូ ប្រែប្រួលមុខមាត់ខ្លាំង
កាលពីពេលថ្មីៗនេះ រូបថតរបស់តារាចម្រៀងប្រុស Choi Siwon សមាជិក Super Junior បានធ្វើឱ្យអ្នកនិយមលេងក្នុងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះអ្វីដែលអ្នករាល់គ្នាបានឃើញលោកនៅពេលនេះ គឺក្នុងសភាពឡើងគីឡូជាងពីមុន។
ត្រឹមមួយភ្លេតសោះ រូបថតសន្លឹកថ្មីដែលបង្ហាញឱ្យឃើញមុខមាត់ប៉ោងធំរបស់ Choi Siwon បានឡើងដល់ចំណាត់ថ្នាក់កំពូលនៅលើ Weibo ដោយទទួលបានអ្នកចូលមើលជាង ២៣០ លានដង។
ក្នុងនោះដែរ ក៏មានអ្នកគាំទ្រមួយចំនួនបានសម្ដែងការភ្ញាក់ផ្អើលខ្លាំងចំពោះមុខមាត់របស់តារាប្រុសរូបនេះ នាពេលបច្ចុប្បន្ន ហើយក៏មានអ្នកខ្លះទៀត បានបង្ហាញអារម្មណ៍នឹកស្តាយបន្តិចបន្តួច ដែលធ្លាប់តែបានឃើញមុខមាត់សង្ហាៗរបស់លោកពីមុន។
ទោះជាយ៉ាងណា ក្រុមអ្នកគាំទ្រក៏បានរិះគន់ដល់អ្នកសរសេរប្លុកដែលបានចែកចាយរូបថតប្រៀបធៀបរបស់ Choi Siwon កាលពីជិត ២០ឆ្នាំមុន និង រូបថតបច្ចុប្បន្ន ដោយមិនសមហេតុផលយកមកធ្វើការផ្គូផ្គង៕