ក្ដៅៗ! តារា TikTok ដ៏ល្បីម្នាក់ បា-..ត់-…បង់ជីវិតត្រឹមវ័យ ១៨ ឆ្នាំ
តារា TikTok សញ្ជាតិកាណាដាម្នាក់ឈ្មោះ Harrison Gilks ដែលបានធ្វើការថតទុកសកម្មភាពបំណងប្រាថ្នាចុងក្រោយរបស់លោក ក្រោយរកឃើញឆ្លងជំងឺមហារីកដំណាក់កាលចុងក្រោយ បានទទួលមរណភាពហើយក្នុងវ័យត្រឹម ១៨ ឆ្នាំ។
បើតាមក្រុមគ្រួសាររបស់លោកប្រកាសតាមបណ្ដាញសង្គមថា តារា TikTok វ័យក្មេងរូបនេះ បានទទួលមរណភាពកាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ នាមន្ទីរពេទ្យ Dr. Everett Chalmers Regional Hospital ក្នុងក្រុង Frederiction នៃខេត្ត New Brunswick ប្រទេសកាណាដា។
តាមសារប្រកាសបានរៀបរាប់ថា៖ «Harrison គឺជាមនុស្សផ្ដល់ការលើកទឹកចិត្តដល់មនុស្សជាច្រើន។ ស្នាមញញឹមរបស់គេ អាចបំភ្លឺបន្ទប់ទាំងមូល សំឡេងសើចក្អាកក្អាយរបស់គេ អាចធ្វើឱ្យគ្រប់គ្នាស្រស់ស្រាយចិត្តបាន។ គេជាពន្លឺព្រះអាទិត្យចែងចាំងលើមេឃដែលពោរពេញដោយពពក»។
ជាមួយគ្នានោះដែរ ប្អូនប្រុសរបស់ Harrison ដែលមានឈ្មោះថា David ក៏បានធ្វើការបង្ហោះវីដេអូមួយលើ TikTok របស់ Harrison ផ្ទាល់ ដោយប្រកាសពីដំណឹងមរណភាពរបស់បងប្រុស ដោយរៀបរាប់ថា៖ «ខ្ញុំធ្វើវីដេអូនេះឡើង ព្រោះថា Harrison បានលាចាកលោកនេះទៅហើយ កាលពីប៉ុន្មានម៉ោងមុននេះ។ គាត់គ្មានការឈឺចាប់អ្វីឡើយ ពេលដែលគាត់ផុត ហើយគាត់ក៏នៅក្បែរគ្រួសាររបស់គាត់ដែរ។ ខ្ញុំមកទីនេះ គ្រាន់តែចង់អរគុណដល់អ្នកទាំងអស់គ្នាជុំវិញពិភពលោក ដែលតែងតែគាំទ្រ និង ផ្ដល់កម្លាំងចិត្តដល់បងប្រុសខ្ញុំកន្លងមក»៕