(វីដេអូ) អ្នកគាំទ្រអៀនជំនួស! ខេម និង គូដណ្ដឹង ច្រៀងរាំគ្រលែងលើឆាកមួយចាស់ដៃ
ថ្មីៗនេះ ផលិតកម្ម Galaxy Navatra បានធ្វើកម្មវិធីជួបជុំជាមួយនឹងបុគ្គលិក ព្រមទាំងសិល្បករសិល្បការិនី ដើម្បីអបអរឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ យ៉ាងគគ្រឹកគគ្រេង ពោរពេញដោយភាពសប្បាយរីករាយ។
យ៉ាងណាមិញ បើគិតចាប់ពីខែកក្ដដា ឆ្នាំ ២០២០ មកដល់ឆ្នាំ ២០២៣ នេះ មានរយៈពេលប្រមាណជាង ២ ឆ្នាំហើយ ដែលតារាចម្រៀងសំឡេងស្អក លោក ខេម បានចុះកុងត្រាក្លាយជាសមាជិករបស់ផលិតកម្ម Galaxy។ ជាមួយគ្នានោះ នៅក្នុងកម្មវិធីផ្ទាល់លោកបានឡើងច្រៀងបទចម្រៀងរបស់ខ្លួនប្រមាណជា ៣ ទៅ ៤ បទ ដើម្បីញុំាងកម្មវិធីឱ្យកាន់តែសប្បាយ។
ដោយឡែក អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ជាងនេះទៅទៀតនោះ វីដេអូក្នុងពិធីជប់លៀងនារាត្រីនោះ ត្រូវបានគេយកបង្ហោះពាសពេញបណ្ដាញសង្គម Tiktok ជាពិសេសគឺនៅពេលដែលលោក ខេម កំពុងច្រៀង ក៏ស្រាប់តែលេចវត្តមានរបស់គូដណ្ដឹងសំណព្វចិត្តរបស់លោក ឡើងមករាំគ្រលែងជាមួយគ្នាយ៉ាងផ្អែមល្អែម ពោរពេញដោយក្ដីសុខបំផុត ដែលធ្វើឱ្យអ្នកមើលហើយ អឹមអៀនជំនួស៕
ចុចទីនេះ ដើម្បីទស្សនាវីដេអូទី ១ និង ចុចទីនេះ ដើម្បីទស្សនាវីដេអូទី ២ ៖