បើកបង្ហាញប្រវត្តិសិក្សារបស់ Jes សង្សារតារាស្រី Vill Wannarot ដឹងហើយពិតជាថាមិនធម្មតាទេ
តារាសម្ដែងប្រុស Jespipat Tilapornputt បច្ចុប្បន្នជាគូស្នេហ៍របស់តារាសម្ដែងស្រី Vill Wannarot និង ជាតារាសម្ដែងប្រុសម្នាក់ដែលមានសមត្ថភាព និង ទេពកោសល្យសិល្បៈខ្ពស់។ មិនត្រឹមតែមានទេពកោលស្យសម្ដែងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនទេ តែតារាប្រុស Jes ក៏ជាតារាប្រុសម្នាក់មានរូបរាងសង្ហា សាច់ដុំកង់ៗផងដែរ។
បើងាកមកមើលលើការតែងខ្លួនរបស់ Jes វិញ គឺអ្នកកំលោះរូបនេះចូលចិត្តធ្វើខ្លួនសាមញ្ញៗពាក់អាវយឺត ខោខូវបយប៉ុណ្ណោះ តែតាមពិតជីវិតពិតរបស់តារាប្រុសរូបនេះ គឺជាកូនអ្នកអភិជនមានទ្រព្យស្តុកស្ដម្ភចាយមិនចេះខ្វះឡើយ អាចនិយាយបានថាលោកជាសេដ្ឋីលាក់មុខម្នាក់ដែលមហាជនពុំសូវជាបានដឹង។
មិនត្រឹមតែជាកូនអភិជន និង ជាតារាសម្ដែងល្បីក្នុងរង្វង់សិល្បៈថៃប៉ុណ្ណោះទេ បើនិយាយពីការសិក្សារបស់ Jes វិញ រឹតធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរទៀត។ តារាប្រុស Jes បានរៀនដល់ថ្នាក់អនុបណ្ឌិតជំនាញគ្រប់គ្រងធុរៈកិច្ច នៃសាកលវិទ្យាល័យ Kasetsart University ដោយទទួលបានចំណាត់ថ្នាក់ល្អបំផុតពោល គឺទទួលបានពិន្ទុខ្ពស់រហូតដល់ទៅ ៣.៩១ ឯណោះ៕