ក្តៅឡើងវិញ! Noon ត្រូវសង្ស័យជាជនទី ៣ ធ្វើឱ្យ Nicky និង Goy បែកគ្នា ក្រោយលេចរូបភាពទាំងនេះ
រឿងរ៉ាវបែកបាក់រវាងតារាប្រុស Nicky និង Goy ត្រូវបានបញ្ចប់ទៅមួយរយៈធំហើយ ក្រោយសាមីខ្លួនទាំងពីរបានចេញមុខបកស្រាយច្បាស់ៗកាលពីពេលកន្លងទៅថា ទំនាក់ទំនងមួយនេះពិតជាបានដើរដល់ផ្លូវចប់ពិតមែន ដោយសារតែមូលហេតុរស់នៅមិនចុះសម្រុងនឹងគ្នា។
ទោះជាយ៉ាងណា បើទោះបីជាសាមីខ្លួនបានចេញមុខបកស្រាយថាទំនាក់ទំនងនេះបានចប់ដោយសារតែការមិនចុះសម្រុង និង គ្មានជនទី ៣ ចូលមកពាក់ព័ន្ធក៏ដោយ តែសម្រាប់អ្នកគាំទ្រតែងតែតាមដានជីវិត និង សកម្មភាពអតីតគូស្នេហ៍មួយគូនេះ ហាក់មិនអស់ចិត្តឡើយចំពោះការបែកបាក់នេះ ព្រោះទើបតែឃើញផ្អែមល្ហែមគ្នាសោះ បែរជាសុខៗបញ្ចប់ទាំងបែបនេះទៅវិញ។
ទន្ទឹមនឹងអ្នកគាំទ្រនៅតែមានមន្ទឹល ស្រាប់តែថ្មីៗនេះ ពួកគេបានទៅកកាយរូបភាពស្និទ្ធស្នាលខ្លាំងជាច្រើនសន្លឹករបស់ Nicky និង Noon ឡើងមក ដោយសង្ស័យថា Noon ជាជនជាទី ៣ ធ្វើឱ្យគូស្នេហ៍មួយគូនេះបែកបាក់គ្នា រហូតធ្វើឱ្យតារាស្រី Noon ចេញមុខបកស្រាយភ្លាម ដើម្បីស្រាយមន្ទឹលសង្ស័យ និង ការលើកឡើងរបស់មហាជន។
ក្នុងនោះ តារាស្រី Noon បានទម្លាយថា សម្រាប់រូបភាពដែលនាងបានថតស្និទ្ធស្នាលគ្នាជាមួយ Nicky គ្រាប់តែជាការងារតែប៉ុណ្ណោះ ហើយនាងមិនមានទំនាក់ទំនងស្នេហាជាមួយនឹងគ្នាឡើយ ពោលគឺនាងក៏មានមនុស្សក្នុងចិត្តកំពុងតែសិក្សារមើលចិត្តគ្នា ដែលបុរសកំពុងមើលចិត្តជាមួយនាង ក៏ស្គាល់ Nicky ដែរ៕