ធម្មតាៗ! វណ្ណដា បង្ហាញទិដ្ឋភាពគ្រួសារជុំគ្នានៅ Penthouse ពោរពេញដោយភាពកក់ក្ដៅ
គិតត្រឹមដើមខែមេសានេះ ភាពមមាញឹកជាមួយនឹងការងាររបស់កំពូលតារាចម្រៀងរ៉េប វណ្ណដា កាន់តែខ្លាំងឡើងទៅៗ ដោយសារតែលោកត្រៀមរៀបចំចម្រៀងជូនអ្នកគាំទ្រដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ព្រមទាំងត្រៀមខ្លួនឡើងសម្ដែងលើឆាកដ៏អស្ចារ្យ Rolling Loud Thailand នៅប្រទេសថៃ ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៣ ខាងមុខ។
យ៉ាងណាមិញ ថ្មីៗនេះ វណ្ណដា បានបង្ហោះរូបភាពជាច្រើនសន្លឹកចូលទៅក្នុង IG Story បន្ទាប់ពីលោកបានសម្ដែងលើឆាកបុណ្យភូមិចប់កាលពីថ្ងៃអាទិត្យកន្លងទៅ។
ជាមួយគ្នានោះ អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍គឺលោកក៏បានបង្ហោះជាមួយនឹងរូបភាព ២ សន្លឹកផ្សេងទៀត ដែលបង្ហាញពីទិដ្ឋភាពបន្ទប់ទទួលភ្ញៀវ ថតពីជាន់ខាងលើនៃ Penthouse ដ៏ប្រណីតរបស់លោក ជាប់ជាមួយនឹងមនុស្សជាទីស្រឡាញ់ ពោលគឺលោកប៉ា អ្នកម៉ាក់ ព្រមទាំងក្មួយៗសំឡាញ់របស់លោក។
លើសពីនេះទៅទៀតនោះ លោកក៏បានភ្ជាប់ជាមួយនឹង Caption ផងដែរថា ៖ «Mama (ម៉ាក់) នាំក្មួយមកលេង» «Family time» ដែលមានន័យថា ពេលវេលាសម្រាប់គ្រួសារ៕