(វីដេអូ) ទិដ្ឋភាពកម្រឃើញ ពលរដ្ឋខ្មែរនៅអាមេរិកដង្ហែក្បួនអបអរបុណ្យចូលឆ្នាំថ្មី នៅទីក្រុងឡុងប៉ិច
កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ ពេលវេលានៅកម្ពុជា មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានឃើញមកហើយនៃការចែករំលែកតៗគ្នានូវវីដេអូដឹកនាំហែក្បួនទេវធីតាឆ្នាំថ្មី នៅលើឆាករបស់ប្រជាជនកម្ពុជា និង អតីតតារាសម្តែងជើងចាស់ យស បូវណ្ណៈ នៅឯទីក្រុងឡុងប៉ិច ដើម្បីអបអរឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។
យ៉ាងណាមិញ មកដល់ពេលនេះរូបភាពនៃវីដេអូសកម្មភាពដង្ហែក្បួនទេវធីតានៅឯទីក្រុងឡុងប៉ិចនោះ បានធ្វើឱ្យប្រជាជនកម្ពុជា មិនថាតែនៅក្នុងប្រទេស ក្រៅប្រទេស ហាក់មានក្តីរំភើបចិត្តយ៉ាងខ្លាំង ព្រោះក្នុងនោះមានរបាំបុរាណ និង អត្តសញ្ញាណវប្បធម៌កម្ពុជាជាច្រើន ត្រូវបានដង្ហែក្នុងក្បួន និង កម្មវិធីសង្ក្រាន្តនោះ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះ កម្មវិធីអបអរឱកាសបុណ្យចូលឆ្នាំខ្មែរឆ្នាំ ២០២៣ នេះ នឹងរៀបចំនៅក្រុងខ្មែរ វប្បធម៌ខ្មែរ ក្នុងទីក្រុងឡុងប៉ិច រដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃទី ១ ដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣៕
រូបភាព៖ Sithary Ly
វីដេអូ៖ Sithary Ly & NAKCamBo – ណាក់ ខេមប៊ូរ