លីម តិចម៉េង ៖ «ស្អប់ភាពក្រតែកុំស្អប់អ្នកក្រ ពេលក្រត្រូវប្រឹងឱ្យមាន ពេលមានកុំភ្លេចកំណើត កុំមើលរំលងអ្នកក្រ»
ជុំវិញវិញប្រធានបទ «អ្នកមានអ្នកក្រ» មកដល់ពេលនេះ លើបណ្ដាញសង្គមនៅតែជាប្រធានបទដ៏ក្ដៅគគុក ដោយមហាជនអ្នកលេងបណ្ដាញសង្គមបន្តផ្ទុះការវែកញែកខ្លាំងដដែល។
ស្របពេលកំពុងផ្ទុះវែកញែកខ្លាំងពីសំណាក់មហាជនអ្នកលេងបណ្ដាញសង្គមគ្រប់ស្រទាប់ ក៏បានឃើញមានអ្នកសិល្បៈមួយចំនួនក៏បានចូលរួមជាមតិយោបលជុំវិញប្រធានបទដ៏ក្ដៅគគុកមួយនេះផងដែរ។
ក្នុងនោះ គេក៏បានឃើញបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងពន្លកថ្មី លីម តិចម៉េង បានបង្ហោះសារបញ្ចេញមតិជាទស្សនៈផ្ទាល់ខ្លួនជុំវិញប្រធានបទនេះផងដែរ ដោយលោករៀបរាប់ថា ៖ «កុំលក់ឧត្តមគតិ បោះចោលគុណធម៌ជីវិត ដោយសារតែអាហារ ៣ ពេល ស្អប់ភាពក្រតែកុំស្អប់អ្នកក្រ ពេលក្រត្រូវប្រឹងឱ្យមាន ពេលមានកុំភ្លេចកំណើត កុំមើលរំលងអ្នកក្រ»៕