ឥទ្ធិពលមែន! ២៨ សន្លឹកពីបុរសសង្ហា Wath នៅទឹកធ្លាក់បរឡាង ស្រុកសំឡូត ធ្វើឱ្យមហាជនផ្អើលចង់ទៅលេងព្រាត
ខេត្តបាត់ដំបង គឺសម្បូរទៅដោយរមណីយដ្ឋានទេសចរណ៍ជាច្រើន ដែលជាទីចាប់អារម្មណ៍របស់មហាជន។ តួយ៉ាង ថ្មីៗនេះអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំងពី «ទឹកធ្លាក់បរឡាង» ដែលស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង បន្ទាប់ពីមានគណនីផេកមានឈ្មោះថា «បាត់ដំបង ផ្ទះខ្ញុំ» បានបង្ហោះនូវរូបភាពរបស់បុរសសង្ហា Jackson Wath អមជាមួយនឹងរូបភាពទេសភាពដ៏យ៉ាងស្រស់ស្អាត ស្ដែងឱ្យឃើញពីធម្មជាតិពណ៌បៃតងខ្ចី និង ទឹកជ្រោះដ៏ស្រស់ស្អាត។
អ្វីដែលគួរឱ្យចាប់អារម្មណ៍លើសពីទេសភាពទឹកជ្រោះនោះទៅទៀត គឺរូបភាពប៉ុន្មានសន្លឹករបស់ប្រុសស្អាត Jackson Wath ដែលជាកូនខ្មែរមានមុខមាត់ស្រស់សង្ហា។ ជាពិសេស អ្នកកំលោះរូបនេះ បានបង្ហាញនូវរូបភាពដ៏ទាក់ទាញនៃសម្រស់ដ៏ស្រស់សង្ហារបស់លោកធ្វើឱ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ឃើញហើយលាន់មាត់សរសើរព្រោងព្រាត។
គួរជម្រាបឱ្យដឹងផងថា ចំពោះរូបភាពដែលប្រិយមិត្តកំពុងតែបានឃើញនេះ គឺជារូបភាពដែលបង្ហោះឡើងកាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២១ មកម៉្លេះ តែទើបតែផ្ទុះការចាប់អារម្មណ៍សាជាថ្មីម្តងទៀតនៅពេលនេះ៕ សូមទស្សនារូបភាពខាងក្រោម៖