Green បញ្ជាក់ច្បាស់ៗ ជុំវិញអ្នកគាំទ្រកំពុងសង្ស័យរឿងចែកផ្លូវពីតារាប្រុស Thanwa Suriyajak ស្ងាត់ៗ
ថ្មីៗនេះមានពាក្យចចាមអារ៉ាម និង មានព័ត៌មានល្បីកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុកនៅប្រទេសថៃ អំពីគូសង្សារ និង គូស្វាមីភរិយាអ្នកសិល្បៈថៃមួយគូកំពុងចែកផ្លូវគ្នាស្ងាត់ៗ។ ក្នុងនោះ មហាជនចំនួនបានដាក់ការសង្ស័យទៅលើគូស្នេហ៍តារាសម្ដែងស្រី Green Ausadaporn និង តារាសម្ដែងប្រុស Thanwa Suriyajak ថាកំពុងតែប្រេះឆាគ្នា ព្រោះមួយរយៈនេះគេមិនសូវឃើញគូស្នេហ៍មួយគូនេះបង្ហោះរូបភាពផ្អែមល្ហែមជាគូទៀតនោះទេនៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាម។
ងាកមកមើលតារាសម្ដែងស្រី Green វិញ ខណៈដែលឃើញមានពាក្យចចាមអារ៉ាមរឿងចែកផ្លូវគ្នានេះ នាងបានចេញមកទម្លាយច្បាស់ៗកាលពីពេលកន្លងទៅថា ៖ «គូស្នេហ៍របស់នាងគឺពុំបានចែកផ្លូវគ្នាដូចពាក្យចចាមអារ៉ាមឡើយ តែនាងក៏មិនថាអ្វីដែរ ព្រោះថាអ្នកទាំងពីរពិតពុំបានសូវបង្ហោះរូបភាពគូលើបណ្ដាញសង្គមដូចពីមុនមែន»។
សម្រាប់មូលហេតុដែលអ្នកទាំងពីរពុំសូវបង្ហាញសកម្មភាពស្និទ្ធស្នាលផ្អែមល្ហែម ព្រោះជាប់រវល់នឹងការច្រើន ហើយម្នាក់ៗសុទ្ធសឹងតែជាប់ថតរឿងទាំងអស់ ដូចនេះហើយបានជាមិនសូវមានពេលវេលាជួបគ្នាញឹកញាប់ដូចមុន។ លើសពីនោះ ស្រីស្រស់ Green ក៏បានបន្ថែមអំពីរឿងចូលរោងការដែរថា ៖ « ខណៈនេះអាចនឹងមិនទាន់គិតឡើយ ដ្បិតថាស្រឡាញ់គ្នាមក ៨ ឆ្នាំមែន តែចង់នៅមើលចិត្តគ្នាបន្ត ណាមួយចង់ធ្វើការងារបំពេញក្តីស្រមៃរបស់ខ្លួនសិន» ៕